Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រក្សាទុក​ចន្លោះ​ផ្លូវ​ទំហំ ៨​ម៉ែត្រ សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ បើទោះជា​មានការ​ជួសជុល​បង្កាន់ដៃស្ពាន ន​និង​ផ្លូវ​ថ្មើរជើង លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​

spot_img

ភ្នំពេញ ÷ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​ថា ការជួសជុល​បង្កាន់ដៃ​ស្ពាន​និង​ផ្លូវ​ថ្មើរជើង​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ អាជ្ញាធរ​បិទផ្លូវ​ទាំងស្រុង​លើ​ស្ពាន​នេះ​ឲ្យ​សោះ ដ្បិត​នៅ ព្រឹក​ថ្ងៃ ២៧ ខែមករា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ចាប់​ហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស​ន់​នេះ​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​អាចធ្វើ​ដំណើរ​បាន​នៅ​ផ្នែក​មួយ​ចំហៀង​ទៀត ដោយ​អាជ្ញាធរ​បាន​រក្សាទុក​ទំហំ ៨​ម៉ែត្រ​។

​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃ ២៧ ខែមករា ឆ្នាំ​២០២១​នេះ ថា ការដ្ឋាន​ជួសជុល​បង្កាន់ដៃស្ពាន ផ្លូវ ថ្មើរជើង និង​អ៊ុត​កៅស៊ូ​លើ​ស្ពាន គឺ អនុវត្ត​ម្តង​មួយ​ចំហៀង​នៃ​តួ​ស្ពាន​នោះទេ ពោលគឺ​មិនបាន​បិទ​ទាំងស្រុង​នៅឡើយ គឺ​ទំហំ​តួ​ផ្លូវ​នៃ​ស្ពាន ព្រះមុនីវង្ស​ចាស់​សរុប ប្រវែង​ទទឹង ១១​ម៉ែត្រ ហើយ​ការហ៊ុមព័ទ្ធ​ការដ្ឋាន​ដើម្បី​ជួសជុល បានកំណត់​យក​ប្រវែង ៣ ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​នៅសល់ ទំហំ ទទឹង ប្រវែង ៨ ម៉ែត្រ​ទៀត ទុក​សម្រាប់​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​អាចធ្វើ​ចរាចរណ៍​បានជា​ធម្មតា ។

​គួរ​បញ្ជាក់ថា កាលពី ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការហ៊ុមព័ទ្ធ ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ និង សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ យោគយល់​អធ្យាស្រ័យ នៅក្នុង​អ​ឡូង​ពេល នៃ ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន ព្រះមុនីវង្ស​ចាស់​នេះ ដោយ​ក្តី​អនុគ្រោះ ។

ស្ពាន ព្រះមុនីវង្ស​ចាស់ ក្នុង​រាជធានី​ភ្នំពេញ គឺជា​ស្ពាន​មួយ​ដែលមាន​ចរាចរណ៍​មមាញឹក ។ ស្ពាន​នេះ​ត​ភ្ជាប់​ច្រាំង​ខាងលិច គេ​ហៅថា​តំបន់​ក្បាលថ្នល់ ឆ្លងកាត់​ទន្លេបាសាក់ ទៅកាន់​ច្រាំង​ខាងកើត​ដែលមាន​ផ្លូវជាតិ​លេខ ១ ជា ច្រក​ឆ្ពោះទៅ​ខេត្ត​មួយចំនួន នៃ ភាគ​ខាងកើត ប្រទេស​ក៏ដូចជា ទៅកាន់​ប្រទេស​វៀតណាម​៕ រក្សា​សិទ្ធិ​ដោយ មី​ដា​-​ផាន់​ណា​

spot_img
×