Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីជាឃាតករបាញ់សម្លាប់ប្រពន្ធ នៅខេត្តកោះកុង ត្រូវចាប់ខ្លួន

spot_img

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ជាឃាតករបាញ់សម្លាប់ប្រពន្ធ ក្នុងទំនាស់ក្នុងពិធីមង្គលការកូន នៅខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍នគរបាលរដ្ឋបាល​អូរសោម សហការនិងស្រាវជ្រាវ ឃាត់ខ្លួនបានហើយ នៅម៉ោង៧ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ​ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនសង្ស័យជាប្តីចុង ឈ្មោះ សេង វិបុល អាយុជាង៥០ឆ្នាំ មុខរបរជាកម្មករអារឈើ ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធមានឈ្មោះ ហាន ធឿនអាយុ៥០ឆ្នាំ ។

គួររំលឹកថា អំពើឃាតកម្មនេះបានកើតឡើងនៅម៉ោងជាង៨នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ​នៅចំណុចលើផ្ទះប្អូនស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ មុនកើតហេតុគឺជនសង្ស័យនិងស្រ្តីរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកស្ត្រីរងគ្រោះក៏បានគេចមកនៅផ្ទះប្អូន ហើយ​ជនសង្ស័យក៏តាមមកបាញ់ដល់ផ្ទះប្អូនបណ្តាលឲ្យស្រ្តីរងគ្រោះស្លាប់ភ្លាមៗតែម្តង ។ ជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះ គឺដោយសារប៉ុន្មានថ្ងៃមុន ប្តីដើមរបស់ស្រ្តីរងគ្រោះបានមកហៅស្ត្រីរងគ្រោះឱ្យទៅធ្វើជាមេបាក្នុងថ្ងៃការកូន ទើបធ្វើឲ្យជនសង្ស័យកើតចេញនូវភ្លើងប្រច័ណ្ឌហើយចេះតែតាមរករឿងស្ត្រីរងគ្រោះរហូតមក ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×