Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​យំ​ស្ទើរ​សន្លប់​! ប្រពន្ធ​តាម​ចាក់​យល់សប្តិ​ប្តី រយៈពេល​២​ទសវត្ស ទីបំផុត ត្រូវចំ​កៅឪ ៦០ លាន​ដុល្លារ ពី​កម្មករ​ក្លាយជា​មហាសេដ្ឋី​មួយ​រំពេច​!

spot_img

​ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់ បានឈ្នះ​ឆ្នោត Jackpot Lotto Max ដែលមាន​ទឹកប្រាក់​កប់​ពពក​រហូតដល់​ទៅ ៦០ លាន​ដុល្លារ តាមរយៈ​លេខ ដែល​ស្វាមី​របស់​នាង​បាន​យល់សប្តិ​កាលពី ២០ ឆ្នាំមុន​។​

​យោងតាម​ក្រុមហ៊ុន​ឆ្នោត​និង​ហ្គេម​អូ​តានី​អូ (​អូ​អិ​ល​ជី​) បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ ថា អ្នកស្រី Deng Pravatoudom អាយុ ៥៧ ឆ្នាំ បាន​លេងឆ្នោត​អស់​រយៈពេល​២​ស​វត្សរ៍​មកហើយ ដោយ​តាម​ចាក់​ស៊េរី​លេខ​ដដែលៗ ដែល​ប្តី​របស់​នាង​បាន​យល់សប្តិ​កាលពី ២០ ឆ្នាំមុន​។ ហើយ​កាលពី​ខែធ្នូ ការព្យាយាម​តស៊ូ​របស់​អ្នកស្រី​បានក្លាយ​ជាការ​ពិត ដោយ​ចាក់​លេខ​ទាំងនោះ​ត្រូវចំ​កៅឪ ដែលមាន​ទឹកប្រាក់​ចំនួន ៦០ លាន​ដុល្លារ​។​

​កាលពី​ថ្ងៃទី​១ ខែធ្នូ ស្រី​កូន​ពីររូប​នេះ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ ក្នុងអំឡុង​ផ្ទុះ​វីរុស​កូ​វីដ​១៩ បាន​ទៅ​ធនាគារ ដើម្បី​បង់​វិក័យប័ត្រ​មួយចំនួន ខណៈ​ប្តី​របស់​អ្នកស្រី​ឆែក​មើលសំបុត្រ​ឆ្នោត​។ ហើយ​នៅពេល​ពួកគេ​បាន​វិលត្រឡប់​មក​ឡាន​វិញ ប្តី​របស់​អ្នកស្រី​បាន​ប្រាប់ថា ពួកគេ​ឈ្នះឆ្នោត ៦០ លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រន្ធត់ចិត្ត​ស្ទើរ​គាំង​តែម្តង​។

​អ្នកស្រី Pravatoudom បាន​និយាយ​យ៉ាង​ភើ​ប​ចិត្ត​សឹង​រក​ពាក្យ​ថ្លែង ក្នុង​ពិធី​អបអរ​និមិត្តរូប ដែលជា​កន្លែង​អ្នកស្រី​ត្រូវបាន​ប្រគល់ជូន​ទឹកប្រាក់​ឆ្នោត​ដ៏​មហា​ធំធេង យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​! ខ្ញុំ​កំពុង​យំ​ជាប់​រហូត ព្រោះ​វា​ជា​លើក​ទី​១​ក្នុង​ជីវិត​ដែល​ខ្ញុំ​សឹង​មិនគួរ​ឲ្យ​ជឿ​។ ខ្ញុំ​នឹង​ទិញ​ផ្ទះមួយ បន្ទាប់ពី Covid-19 ហើយ​ខ្ញុំ​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​»​។​

​អ្នកស្រី​បាន​និយាយថា អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ ដែល​អ្នកស្រី និង​ស្វាមី បាន​ខិតខំ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគាត់​។ អ្នកស្រី​បន្តថា “​គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ឧបត្ថម្ភ​ដោយ​ព្រះវិហារ​ក្នុង​តំបន់ ដោយសារតែ​ពួកយើង​គ្មានអ្វីៗ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ដ៏​អស្ចារ្យ ដែល​ពួកគេ​បានផ្តល់​ដល់​ពួកយើង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ ប្តី​ខ្ញុំ​និង​ខ្ញុំ​បានធ្វើការ​ច្រើន​ម៉ោង​ជា​កម្មករ​ចម្រុះ អស់​រយៈពេល​ជាង ៤០ ឆ្នាំ​ហើយ ដោយ​ព្យាយាម​សន្សំ​អ្វីដែល​ពួកយើង​អាចធ្វើ​បាន សម្រាប់​គ្រួសារ​របស់​ពួកយើង​”​។​

​ទន្ទឹមនឹង​ការទិញ​គ្រឿងអលង្កា​ត្បូង​ពេជ្រ​សម្រាប់​ខ្លួនឯង អ្នកស្រី Pravatoudom និង​ស្វាមី នឹង​ធានា​ចេញ​វិក្កយបត្រ​ទាំងអស់ និង​ជួយ​កូនៗ​របស់​ពួកគេ ដែល​អ្នកស្រី​និយាយថា ពួកគេ​ពិតជា​មាន​មោទនភាព និង​អារម្មណ៍​រីករាយ​ចំពោះ​ឪពុកម្តាយ​របស់​ពួកគេ​ខ្លាំងណាស់​។​

​អ្នកស្រី Pravatoudom បាន​និយាយថា “​កូនៗ​របស់​អ្នកស្រី​បាន​និយាយថា “​ម៉ាក់​និង​ប៉ា អ្នក​ទាំងពីរ​បាន​ខិតខំ​អស់​រយៈពេល ៤០ ឆ្នាំ​ហើយៗ បាន​លះបង់​ជាច្រើន​ហើយ ដូច្នេះ​អ្នក​ទាំងពីរ​សម​នឹង​ទទួលបាន​សុភមង្គល​មួយ​នេះ​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×