Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០២១​នេះ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ដដ​ល់​វិនិយោគិន​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ ថ្មីៗ​នេះ បានចេញ​សេចក្ដីសម្រេច ចំនួន ២ ដាច់ដោយឡែក​ពីគ្នា ស្ដីពី​ការបង្កើត​គណៈកម្មការ រៀបចំ​ដំណើរការ​តុលាការ ពាណិជ្ជកម្ម និង តុលាការ​ការងារ ដើម្បី​ដោះស្រាយ​ភាពចាំបាច់​នៃ​សំណុំរឿង ដែល​រំពឹងថា នឹង​ដាក់ឱ្យ​ដំណើរការ នៅ​ចុងឆ្នាំ​២០២១​នេះ​។​

​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ នឹង​បង្កើន​ជំនឿ​ទុកចិត្ដដ​ល់​អ្នកវិនិយោគ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ា​លីន បាន​គូសបញ្ជាក់ថា អ្នកវិនិយោគ​នឹងមាន​ទំនុកចិត្ត តាមរយៈ​បង្កើន​គុណភាព​នៃ​សេ​វាយុ​ត្តិ​ធ​ម៍ ក្នុងការ​ដោះស្រាយ​សំណុំ​រឿងក្ដី ទៅតាម​ជំនាញ​នីមួយៗ ដែល​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​តុលាការ តាមរយៈ​ដំណើរការ​នីតិវិធី បាន​លឿន​ជាង​មុន​។ ហើយ​សំណុំរឿង​នីមួយៗ នឹង​ត្រូវបាន​ដោះស្រាយ ដោយ​តុលាការ និង​ចៅក្រម លើ​ជំនាញ​នីមួយៗ​។ តុលាការ​ជំនាញ​ទាំង​២​នេះ មិនមែនជា​តុលាការ​ជំនាញ​ដាច់ដោយឡែក ពី​តុលាការ​ធម្មតា​នោះទេ វា​គឺ​នៅក្នុង​តុលាការ​ធម្មតា​ដដែល គ្រាន់តែ​បែងចែក​ជា​ជំនាញ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

​ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ឱ្យដឹងទៀតថា បើទោះបី​ពីមុនមក កម្ពុជា​អត់​ទាន់​មាន​តុលាការ​ជំនាញ​ខាង​ពាណិជ្ជកម្ម និង​ការងារ​ក៏ពិតមែន ក៏​មិនមែន​មានន័យថា សំណុំរឿង​ការងារ និង​ពាណិជ្ជកម្ម មិនបាន​ដោះស្រាយ​នោះទេ ដោយ​សំណុំរឿង​ទាំងនេះ បាន​ដោះស្រាយ​ដោយ​រដ្ឋប្បវេណី​។​

​បើ​យោងតាម​អ្នកជំនាញ​ផ្នែក​ច្បាប់ បានឱ្យដឹងថា ការបង្កើត​នូវ​តុលាការ​ជំនាញ​ទាំង​២​នេះ នឹង​ជួយ​ឱ្យ​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម និង​ការងារ កាន់តែ​មាន​សុ​ក្រិត​ភាព តម្លាភាព និង​ការ​កាត់សេចក្ដី​មាន​យុត្តិធម៌​។ ហើយ​ប្រសិនបើ​តុលាការ​មិនសូវ​ល្អ អ្នកវិនិយោគ​ក៏​គេ​មិនសូវ​មក​ដែល ដោយសារតែ​ពួកគេ​មានការ​ភ័យខ្លាច​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×