Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះដែលសង្ស័យសម្លាប់ស្រ្តីបំរើភីលីពីន និងក្លាសេបង្កកអស់ជាងមួយឆ្នាំក្នុងប្រទេសគុយវ៉ែត ត្រូវប៉ូលីសចាប់ខ្លួនបាននៅលីបង់

spot_img

ប៉ូលីសចាប់ម្ចាស់ផ្ទះម្នាក់បានហើយ ក្រោយគេសង្ស័យថាបានសម្លាប់ស្រ្តីអ្នកបំរើតាមផ្ទះភីលីពីនម្នាក់ រួចញាត់​ជនរងគ្រោះដាក់ក្លាសេអស់ជាងមួយឆ្នាំនៅក្នុងប្រទេសគុយវ៉ែត។

ជនសង្ស័យជាម្ចាស់ផ្ទះឈ្មោះ Nader Essam Assaf ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីបង់ ក្រោយមានការតាមប្រម៉ាញ់អស់ ជាច្រើនសប្ហាហ៏ ដោយជំនួយពីប៉ូលីសអន្តរជាតិអាំងទែប៉ូល។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសភីលីពីន នៅថ្ងៃសុក្រម្សិលមិញនេះ។

Nader Essam Assaf មានដើមកំណើតជាជនជាតិលីបង់ ចំណែកប្រពន្ធរបស់គេជាជនជាតិស៊ីរី ហើយកំពុងរត់គេចខ្លួនដែរ ដែលត្រូវគេជឿជាក់ថា កំពុងស្ថិតក្នុងប្រទេសស៊ីរី។

ភីលីពីនស្វាគមន៏ចំពោះព័ត៌មាននៃការចាប់ខ្លួនជនសង្ស័យ និងបានហៅវាថាជាជំហានដ៏សំខាន់ក្នុងការ​​ផ្តល់យុត្តិធ៌មដល់ជនរងគ្រោះ។

សូមបញ្ជាក់ថា ស្រ្តីបំរើការតាមផ្ទះភីលីពីនម្នាក់ឈ្មោះ Joanna Demafelis អាយុ ២៩ឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងទូរក្លាសេសក្នុងផ្ទះថៅកែរបស់នាងអស់ជាងមួយឆ្នាំ ក្រោយពេលនាងត្រូវគេរាយការណ៏ថាបានបាត់ខ្លួន។

ការស្លាប់កម្មករភីលីពីននេះ បណ្តាលឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំងនៅក្នុងប្រទេសភីលីពីន រហូតដល់រដ្ឋាភិបាលភីលីពីនបានសម្រេចឈប់បញ្ជូនកម្មករទៅធ្វើការក្នុងប្រទេសគុយវ៉ែតតៀត៕ សុភ័ក្ត្រ

spot_img
×