Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​ជាការ​តស៊ូ​! ព្រោះតែ​ចង់​បន្ត​ការសិក្សា​នៅ​ទីក្រុង សុខចិត្ត​ធ្វើការ​ដូរ​បាយ​បី​ពេល និង​ការ​ស្នាក់នៅ រហូត​ធ្វើ​ឲ្យ​គ្រប់គ្នា​ពោល​ពាក្យ​ថា​…

spot_img

​ជីវិត​មនុស្សម្នា​ក់កើត​មក ត្រូវតែមាន​ការតស៊ូ​ក្នុង​ឆាកជីវិត ព្រោះថា គ្មាន​អ្នកណាម្នាក់​ទទួលបាន​ភា​ព​ជោគជ័យ និង​ជីវិត​ភ្លឺស្វាង ដោយ​មិន​ឆ្លងកាត់​ពី​ការតស៊ូ​ព្យាយាម មិនថាតែ​ចំពោះ​ការងារ​អ្វី​នោះទេ​។​

​តួយ៉ាង ដូចជា​ប្អូនប្រុស​ម្នាក់នេះ ដែលមាន​រូបរាង​ស្រស់​សង្ហា និង​មុខមាត់​ស្អាត​ដូច​កូន​ចិន បាន​កំពុង​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម បង្ហាញ​អារម្មណ៍​គួរ​ឲ្យ​រំជួលចិត្ត និង​កោតសរសើរ​ជាខ្លាំង ចំពោះ​ការចេះ​តស៊ូ និង​ដាក់ចិត្ត​ដាក់​កាយ​របស់​ប្អូនប្រុស ព្រោះតែ​មិន​ចង់​ឲ្យ​ឪពុកម្តាយ​លំបាក បាន​សុខចិត្ត​លាងចាន និង​បម្រើ​ការងារ​ជាច្រើន​ទៀត នៅ​កន្លែង​លក់​បាយ​ឌឿងហែម​មួយកន្លែង​ក្បែរ​ផ្សារ​សូរិយា ដើម្បី​ដូរ​បាយ​៣​ពេល និង​ស្នាក់នៅ បន្ទាប់ពី​ឡើងមក​ពី​ខេត្ត​បន្ត​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jessi Ca ដែល​ត្រូវជា​ម្តាយ បាន​បង្ហោះ​សំណេរ​មួយ​ឃ្លា​បង្កប់​អត្ថន័យ​ខ្លឹមសារ​ដ៏​ជ្រាលជ្រៅ សម្រាប់​សិក្សា​នុ​សិស្ស​ដែល​ខិតខំ​តស៊ូ​មក​រៀន​នៅឯ​ទីក្រុង​ភ្នំពេញ ដោយ​ខ្លះ​រៀន​បណ្តើរ ឆ្លៀត​ធ្វើ​ការងារ​នេះ​ធ្វើ​ការងារ​នោះ​រកលុយ​បណ្តើរ តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជួយ​សម្រាល​បន្ទុក​ឪពុកម្តាយ និង​ក៏​ដូច​ទុកជា​បទពិសោធន៍​ចងចាំ​ថា ជីវិត​គឺ​វា​មិន​ស្រូល​នោះឡើយ​។ ក្នុងនោះ ស្ត្រី​ជា​ម្តាយ​ខាងលើ បាន​សរសរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រោះតែ​បន្ត​ការសិក្សា​នៅ​ទីក្រុង​! ធ្វើការ​ដូរ​បាយ​បី​ពេល​និង​ការ​ស្នាក់នៅ ! ខិតខំ​តស៊ូ​ឡើង​កូន ឪពុកម្តាយ​សង្ឃឹមលើ​កូនប្រុស​តែ​ម្នាក់​នេះហើយ​។ ជូនពរ​កូន​សំណាងល្អ​ក្នុង​ជីវិត​»​។​

​ក្រោយពី​បានឃើញ​កូនប្រុស​ម្នាក់នេះ អី​ក៏​ល្អ​យ៉ាងនេះ ចេះ​បត់បែន​តាម​ពេលវេលា​រស់នៅ ក៏បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន បាន​សម្តែង​ក្តី​អាណិត និង​ការកោតសរសើរ​ជាខ្លាំង ។ ក្នុងនោះ អ្នកខ្លះ​រហូតដល់​និយាយថា​៖ «​អាណិត​ណាស់​អ៊ី ខ្ញុំ​សុំ​លេខ​ទូរស័ព្ទ​គាត់​ទុក​ទាក់ទង​ទៅ​លើកទឹកចិត្ត​គាត់​មួយ​បានទេ​, ខំប្រឹង​ណា អត់លុយ​បង់​សាលា​ប្រាប់​ខ្ញុំ​»​។ លើសពីនេះ​ផងដែរ ជាមួយ​រូបរាង​ដ៏​ស្រស់​សង្ហា​របស់​ប្អូនប្រុស ក៏បាន​ធ្វើ​ឲ្យ​នារី​ជាច្រើន​លង់​ស្នេហ៍​មិន​ស្ទើរ​ទេ ក្នុងនោះ​នារី​ម្នាក់ ក៏បាន​និយាយ​បែបនេះ​ថា​៖ «​បើ​នៅ​ប៉ោយប៉ែត​វិញ ឃើញ​មុខ​ខ្ញុំ​រាល់ថ្ងៃ​ហ្មង បើ​កូន​អ៊ុំ​សង្ហា​យ៉ាងហ្នឹង​»​។​

​តែ​យ៉ាងណា យោងតាម​អ្នក​ខ​មិន យុវជន​ខាងលើនេះ ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះថា ម៉ិ​ង ពុំមាន​ជា​កូនអ្នកក្រ​នោះទេ គឺ​គាត់​ជា​អ្នក​កំពង់សោម ឡើងមក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ ហើយ​ប្រហែល​ស្នាក់​នៅផ្ទះ​អ៊ុំ និង​ជួយ​លក់​បាយ​អ៊ុំ មិន​ថា​ការងារ​លាងចាន​នោះទេ ព្រោះថា​ម្តាយ​គាត់​ក៏​ជា​អ្នក​បាយ​នៅ​កំពង់សោម​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×