Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌូបៃ ៖ ស្រុកអ្នកមាន ហេតុនេះអ្វីគ្រប់យ៉ាងកើតឡើង “វិលជុំ” តែរឿងលុយ

spot_img

ស្ត្រីម្នាក់នៅឌូបៃ កំពងដាក់ពាក្យសុំលែងលះជាមួយប្តី ព្រោះតែបុរសនោះតែងទាមទារឲ្យនាងទូទាត់លុយ រៀងរាល់ពេលពឹងជូនឡានទៅណាម្តងៗ។

ប្រការគួរឲ្យនិយាយគឺស្ត្រីជាប្រពន្ធកំពុងជាបង្គោល នៃសេដ្ឋកិច្ចគ្រួសារតែ១គត់ ព្រោះប្តីរបស់នាងបានបាត់បង់ការងារ។ នាងរ៉ាប់រងសេដ្ឋកិច្ចគ្រួសារទាំងស្រុង។

ប្រពន្ធសុំលែង ព្រោះតែទាមទារលុយ ៥០០ dirhams រៀងរាល់ពេលដឹកប្រពន្ធទៅទីនេះ ទីនោះម្តងៗ។

ព្រោះតែនាងពុំមានរថយន្តផ្ទាល់ខ្លួន ហេតុនេះពឹងប្តីឲ្យជូនទៅកន្លែងធ្វើការដោយសារប្តីពុំមានការងារធ្វើ។ ប៉ុន្តែនាងពិតជាស្រឡាំងកាំង ពេលប្តីទារឲ្យសងលុយថ្លៃ “ដឹកជញ្ជូន” ហើយគិតថា ប្រហែលជាប្តីទាល់លុយកាក់…។

ប៉ុន្តែរឿងដដែលៗតែងកើតឡើងជាប្រចាំ គឺជូនម្តងទារលុយ ៥០០ dirhams (លុយអារ៉ាប់ប៊ីសាអូឌីត ប្រែលជា ១៤០ដុល្លារ)។ ទ្រាំលែងបានក៏សួរប្តីថា ហេតុអ្វី?។ បុរសជាប្តីឆ្លើយយ៉ាងព្រងើយថា គេត្រូវខាតបង់ពេលវេលាជួបមិត្តភក្តិហេតុនេះ វាជាសោហ៊ុយប៉ះប៉ូវការខាតបង់នេះ!។

ប្រាកដណាស់! នាងលែងមានជម្រើសអ្វីផ្សេង ក្រៅពីដាក់ពាក្យ… សុំលែងលះប្តីចោលម្សៀតនេះតែងម្តង៕ ចន្ទ្រា

spot_img
×