Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វ៉ា​វ​! ប្រពន្ធ​បាច​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ជះ​ទៅ​ស្រី​កំណាន់​ប្តី ដែល​គ្រប់​គ្នាពុំ​នឹកស្មាន​ដល់​ថា​ស្រីនោះ​គឺជា​… (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា Bu Dendy នៅលើ​បណ្តាញ​សង្គម បាន​រកឃើញ​ប្តី​របស់​នាង​កំពុង​ផិតក្បត់ លួច​មាន​ស្នេហា​ជាមួយ​មិត្តភក្តិ​របស់​នាង បាន​ប្រឈមមុខ​នឹង​ស្ត្រី​នោះ ដោយ​បាច​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទៅលើ​នាង ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ពុំ​នឹកស្មាន​ដល់ ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ Bu Dendy ប្រឈមមុខ​នឹង​មិត្តភក្តិ​ស្រី​របស់​នាង បន្ទាប់​ចោទប្រកាន់ថា​នាង​បាន​កំពុង​លួច​ប្តី​របស់​នាង ។ Bu Dendy ក៏បាន​ចោទប្រកាន់​ស្ត្រី​ជា​មិត្តភក្តិ​នោះ ថា​បាន​បោក​បញ្ឆោត​ប្តី​របស់​នាង ដើម្បី​ប្រយោជន៍​លុយ ។​

​ស្ត្រី​ជា​ប្រពន្ធដើម​រូបនេះ បាន​និយាយ​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំងក្លា​ថា​៖ «​អ្នក​គ្រាន់តែ​ចង់បាន​លុយ​ពី​ប្តី​របស់ខ្ញុំ​ប៉ុណ្ណោះ​! ចឹ​ង​ស៊ីលុយ​ទាំងអស់នេះ​ចុះ​! អ្នក​អាចយ​កលុយ​ទាំងនេះ​ទិញ​ផ្ទះមួយ​បាន​! នេះ​នែ ជា​លុយ​! តើ​ភាព​នៃ​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​មានតម្លៃ​ប៉ុន្មាន​ដែរ​ទៅ​?» ។​

​ទោះជា​យ៉ាងណា គេ​ក៏​ពុំ​ដឹងថា លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល Bu Dendy បាច​ទៅលើ​មិត្តភក្តិ​របស់​នាង មាន​ចំនួន​ប៉ុន្មាន​នោះទេ ៕ ចន្ទី

spot_img
×