Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សា​គណៈមេធាវី​ចូលជួប​និង​ពិភាក្សា​ការងារ​

spot_img

​ភ្នំពេញ : សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​ប្រធាន​គណៈមេធាវី​ដឹកនាំ​ក​ក្រុមប្រឹក្សា​គណៈមេធាវី​ចូលជួប​និង​សម្តែង​ការគួរសម​នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​កិច្ចប្រជុំ​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​បញ្ហា​មួយចំនួន​រួមមាន​
.​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន​តុលាការ
. បញ្ហា​គ្រឿងញៀន
. បញ្ហា​ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ​
. បរិស្ថាន​
. គ្រោះមហន្តរាយ​
. ការជួញដូរ​មនុស្ស ស្ត្រី និង​កុ​ុ​មារ អំពើហិង្សា​ក្នុង​គ្រួសារ​
. បញ្ហា​ក្មេង​ទំនើង​
​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ” បញ្ហា​ទាំងអស់នេះ គឺ​សារ​មាន​សារៈសំខាន់​សម្រាប់​បម្រើកា​របោះ​ឆ្នោត អ្វីៗ​ទាំងអស់​បើ​ធ្វើតាម​ប្រជាពលរដ្ឋ គឺ​ឈ្នះ បើ​ធ្វើ​ផ្ទុយ​ពី​បំណង​ប្រជាពលរដ្ឋ​ចាញ់ ” ៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

spot_img
×