Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ខ្លាំង​! សូម្បី​ឯកឧត្តម ស សុខា ក៏​ទទួលស្គាល់ ហើយ​ឯកឧត្តម បាន​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កុំ​ឲ្យ​ប្តី​ពន្ធ​នោះ​ដឹក​ទទឹងទិស​បែបនេះ​ទៀតថា​…

spot_img

​ប្រិយមិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ការហួសចិត្ត​ជាខ្លាំង ចំពោះ​ប្តី​ប្រពន្ធ​២​នាក់ ដែល​បាន​បើករថយន្ត​ដឹក​ទុយោ​ដាក់​ទាំង​ទទឹងទិស លយ​ចេញពី​រថយន្ត​ម្ខាងៗ​សឹង​មួយ​ម៉ែត្រ ហើយ​នៅពេល​សមត្ថកិច្ច​ហៅ​ឃាត់ ស្រាប់តែ​ស្រែក​ខ្លាំងៗ​សួរថា តើ​ហៅ​ឃាត់​ហ្នឹង​ខុស​រឿង​អ្វី​? ដែល​បង្ក​ឲ្យ​មានការ​រិះគន់​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក​តែម្តង​។​

​ជាមួយនឹង​ទង្វើ​មិន​ទទួលខុសត្រូវ និង​ពុំ​ដឹងថា​ខ្លួន​ខុស​របស់​ប្តី​ប្រពន្ធ​នេះ​ផងដែរ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ly Sovanduong បាន​បង្ហោះ​វីដេអូ​ជាក់ស្តែង និង​សរសេរ​ដាក់​ឲ្យ​ធ្ងន់ៗ​ថា​៖ «​សូមជួយ​ឲ្យ​យោបល់​ផង តើ​ប៉ូលិស​ខុស ឬ​អ្នក​ឡាន​ខុស​!? បើកឡាន​ដឹក​ទុយោ​ទាំង​បែប​ទទឹងទិស​ប៉ុណ្ណឹង​ហើយ​! នៅ​ហ៊ាន​ស្រែក​ជំ​ទាល​ទាំង​ប្ដី​ទាំង​ប្រពន្ធ​សួរ​ទៅ​មន្ត្រីប៉ូលិស​ថា តើ​ខ្ញុំ​ខុស​អី​?​ទៀត​! គំនិត​ខ្ញុំ ប៉ូលិស​គាត់​ហៅ​នឹង​ត្រឹមត្រូវ​ណាស់ ការដឹក​បែប​នឹង បង្ក​ហានិភ័យ​ខ្លាំងណាស់ ព្រោះ​ដាក់​ទុយោ​ទទឹង​អ៊ីចឹង បើ​បើក​ប៉ះ ឬ​កៀរ​គេ​ទៅ មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គេឯង​មិន​ខាន​»​។​

​ជុំវិញ​រឿង​ផ្ទុះ​ការរិះគន់​ឡើង​កក្រើក​នេះ​ផងដែរ ឯកឧត្តម ស សុខា ក៏បាន​ចូលរួម​បញ្ចេញមតិ លើកឡើង​ពី​ផ្លូវច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​នោះបាន​យល់ និង​ក៏​ដូច​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​យានយន្ត​គ្រប់រូប​បាន​ជ្រាប​យ៉ាង​ដូច្នេះ​ថា​៖ «​តើ​ម្ចាស់​រថយន្ត​ខុស ឬ​នគរបាល ឃាត់​រថយន្ត​ដឹក​ទុយោ​ទទឹងទិស ខុស​? ………. ខ្ញុំ​យល់​ដូច​មហាជន​ទូទៅ​ដែរ​ថា ការដឹកជញ្ជូន​បែបនេះ គឺ​ខុស​បច្ចេកទេស ប៉ះពាល់​សណ្ដាប់​ចរាចរណ៍ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ដទៃទៀត​។

​ខ្ញុំ​មិន​កាន់ជើង​សមត្ថកិច្ច​នោះទេ​។ មែនទែនទៅ ការដឹក​ទំនិញ​សំពីងសំពោង ឬ​លយ​មុខក្រោយ​ឆ្វេង​ស្ដាំ​លើស​ប្រវែង​ដែល​ច្បាប់​កំណត់​ត្រូវ​ពិន័យ​ជា​ប្រាក់​ទៀតផង​។ ក្រៅពីនេះ ក៏​អាច​តម្រូវ​ឲ្យ​ទម្លាក់​ទំនិញ វត្ថុ ឬ​សម្ភារៈ​ផ្ទុក​នោះ​ថែមទៀត​។

​ចំពោះ​ករណីនេះ រថយន្ត​ខាងលើ​បាន​បើកបរ​ល្មើស​នឹង​ការ​ផ្ទុកទំនិញ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរ​រាច​រណ៍​ផ្លូវគោក ត្រង់​មាត្រា​៥៦ ចំណុច​ទី​៣ ដោយ​ត្រូវ​រង​ការផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក មាត្រា ៧ ចំណុច ៣-​ត ចំនួន និង ១៥០,០០០​រៀល ចំពោះ​រថយន្ត​ធុន​ស្រាល​ចំនួន ៣០០,០០០​រៀល ចំពោះ​រថយន្ត​ធុន​ធ្ងន់ ។

​ទាញ​ចេញពី​ករណីនេះ ខ្ញុំ​សង្ឃឹមថា បងប្អូន​អ្នកប្រើប្រាស់​យាន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឈ្វេងយល់​នូវ​ផលប៉ះពាល់​នានា មុននឹង​ដឹក​ឬ​មុន​នឹងធ្វើ​ចរាចរណ៍ ជាពិសេស សូម​ចូលរួម​យល់ដឹង និង​អនុវត្ត​ច្បាប់​ចរ​រា​ចរណ៍​ទាំងអស់គ្នា ដល​ម្បី​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​។​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×