Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ហ៊ុន ម៉ា​ណែ​ត ៖ សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​កងទ័ព​ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល គឺជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​

spot_img

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល ទិស​យោធភូមិភាគ​ទី​៤ ឆ្នាំ​២០១៩-២០២០ ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សិក្ខាសាលា​នេះ ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ​, ពង្រីក​កិច្ចសន្ទនា និង​ពង្រឹង​នូវ​ទំនុកចិត្ត និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​បណ្តា​ស្ថាប័ន​កងឯកភាព​កងទ័ព​ជាមួយនឹង​ស្ថាប័ន​អង្គភាព​ស៊ីវិល ក៏ដូចជា​សប្បុរសជន​នានា លើ​មូលដ្ឋាន​នៃ “​ខឿន​ការពារជាតិ​របស់​ប្រជាជន​” ដើម្បី​ជា​គុណប្រយោជន៍​យុទ្ធសាស្ត្រ​យូរអង្វែង​នៃ​ការកសាង និង​ពង្រឹង​ប្រៀប​ការពារជាតិ តាមរយៈ​ការ​បំផុស​ចលនា​ឱ្យ​ប្រជាជន​គ្រប់រូប​មាន​ឆន្ទៈ​ស្រលាញ់​ប្រទេសជាតិ និង​មាន​កាតព្វកិច្ច​ចំពោះ​ជាតិ​មាតុភូមិ ដោយ​ស្មារតី​មោទនភាព​ជាតិ​។​

​លោក​បន្តថា ការងារ​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព​កងទ័ព​ជាមួយ​ស្ថាប័ន​-​អង្គភាព​ស៊ីវិល គឺជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយ​យន្តការ​មួយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង និង​ពង្រឹង​ខឿន​ការពារជាតិ តាមរយៈ​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថាប័ន​សហគ្រាស​រដ្ឋ ឯកជន និង​សប្បុរសជន​នានា ដល់​កងយោធពល​ខេមរភូមិន្ទ ក្រោម​ការសម្របសម្រួល​របស់​រាជរដ្ឋាភិបាល​។ ក្រៅពីនេះ កងយោធពល​ខេមរភូមិន្ទ ក៏​តែង​ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែង​បាន និង​បន្ត​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជួយ​បណ្តា​កងឯកភាព​, យោធិន និង​គ្រួសារ​យោធិន​ដោយផ្ទាល់ និង​ជាប្រចាំ​។​

​ការ​ប្រែក្លាយ​ជំនួយ​សម្ព័ន្ធមេត្រីភាព​ពី​ការដោះស្រាយ​បញ្ហា​ចំពោះមុខ ទៅជា​ការជួយ​មួយផ្នែក​ទៅលើ​ការធានា​និរន្តរភាព​របស់​អង្គភាព គឺជា​កិច្ច​ការដែល​បានគិត​គូរ និង​ចាប់ផ្តើម​សាកល្បង​អនុវត្ត​ជា​យូរ​ឆ្នាំ​មកហើយ និង​ក៏បាន​ដំណើរការ​ទៅមុខ​ផងដែរ ក្រោម​រូបមន្ត “​យក​គ្រួសារ​ទ័ព ចិញ្ចឹម​ទ័ព តាមរយៈ​ក្រុមហ៊ុន​ឯកជន​” ដែលជា​គោលការណ៍​ទិសដៅ​នៃ​ការ​បង្វែរ​ទិស​នៅ​រក​និរន្ត​ភាព និង​ភាពម្ចាស់ការ​។ គ្រួសារ​ទ័ព​ដែលមាន​ដី​បង្ករ​បង្កើន​ផល គឺជា​អ្នកផ្គត់ផ្គង់​ទិន្នផល​ឱ្យ​ក្រុមហ៊ុន ដែល​ជួយ​ផ្នែក​បច្ចេកទេស និង​ទីផ្សារ​ដល់​គ្រួសារ​ទ័ព​វិញ​។ “​កងកម្លាំងប្រដាប់អាវុធ គឺជា​ខែល​នៃ​ការ​ការពារជាតិ​” គឺ​ពិតជា​ត្រឹមត្រូវ ហើយ​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​គោលនយោបាយ​ជាច្រើន ដើម្បីឱ្យ​ខែល​នេះ​មាន​ប្រសិទ្ធភាព​។ យ៉ាងណាក៏ដោយ ដើម្បីឱ្យ​គ្រួសារ​ទ័ព​មាន​ជីវភាព​ប្រសើរ និង​ពង្រឹងស្មារតី​របស់​កង​ទ័ព​ឱ្យ​កាន់​តែមាន​លំនឹង​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ចាំបាច់​ត្រូវខិតខំ​អនុវត្ត​គោលការណ៍​នេះ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​កងទ័ព និង​គ្រួសារ​មានលទ្ធភាព​ចិញ្ចឹម​ខ្លួនឯង​ដោយ​ប្រើប្រាស់​យន្តការ​ទីផ្សារ​នេះ បន្ថែម​លើ​គោល​របប និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់ និង​នាយទាហាន​ជំនាញ​ពាក់ព័ន្ធ ក្នុង​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ បណ្ដា​ស្ថាប័ន​-​អង្គភាព​ស៊ីវិល​, សប្បុរសជន និង​ជនរួមជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​កិច្ចការ​សម្ព័ន្ធមេត្រីភាព​យ៉ាង​ប្តូរផ្តាច់ សម្រេចបាន​លទ្ធផល​ល្អប្រសើរ បើទោះបីជា​នៅមាន​ការជួប​ប្រទះ​នូវ​ឧបសគ្គ​ខ្លះៗ​មួយចំនួន ជាពិសេស​ក្នុង​បរិការណ៍​ដែល​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​ជាង ០១ ឆ្នាំ​កន្លងមកនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា អង្គសិក្ខាសាលា​បាន​គាំទ្រ​ទិសដៅ​នៃ​ការ​បង្វែរ​ទិស​មួយផ្នែក​នៃ​ជំនួយ​សម្ព័ន្ធមេត្រីភាព​ឱ្យ​បម្រើ​ទស្សនវិស័យ​យូរអង្វែង និង​ការសហការ​ផ្តួចផ្តើម​រៀបចំ​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព និង​សុខមាលភាព​គ្រួសារ​យោធិន តាមរយៈ​ការខិតខំ​ជំរុញ​សកម្មភាព​នានា​ជាអាទិ៍​៖ ការខិតខំ​បន្ត​កសាង​ពង្រឹង​អង្គភាព​ឱ្យបាន​រឹងមាំ​លើ​គ្រប់​វិស័យ​, ការបន្ត​កសាង​និង​ពង្រឹង​ប្រៀប​ការពារជាតិ​, ការបន្ត​រៀបចំ​គម្រោង​អភិវឌ្ឍ​ផ្នែក​កសិកម្ម ដោយ​ភ្ជាប់​នឹង​ការជួយ​គាំទ្រ​ផ្នែក​គ្រឿងយន្ត​កសិកម្ម កម្ចី​ឥណទាន​អត់​ការប្រាក់ និង​ការផ្តល់​អាហារូបករណ៍ និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​យោធិន​មុន​ចូលនិវត្តន៍ និង​កូនចៅ​យោធិន ដែល​នេះ​គឺជា​ការ​ផ្តល់ឱកាស​លើកទឹកចិត្ត​សំខាន់​ដោយ​ពិតជា​បាន​ជួយ​ឱ្យ​ពួកគាត់​មាន​លំនឹង​ជីវភាព​គ្រួសារ​សមរម្យ​ក្នុង​សង្គមជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ជា​ទិសដៅ​ទៅមុខ លោក​សូម​ចូលរួម​មតិយោបល់​មួយចំនួន​រួមមានៈ បន្ត​ពង្រឹង​ប្រព័ន្ធ​ការងារ គណនេយ្យភាព និង​ប្រសិទ្ធភាព​លើ​កិច្ចការ​សម្ព័ន្ធមេត្រីភាព ដើម្បី​និរន្តរភាព ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​យូរអង្វែង​នៃ​កិច្ច​ការពារជាតិ និង​ទទួលបាន​នូវ​ការគាំទ្រ ការជឿទុកចិត្ត​ពី​ដៃគូ​ពាក់ព័ន្ធ​។ បន្ត​ផ្តល់​ជា​ត្រីវិស័យ និង​ការតម្រង់ទិស​ដល់​បណ្តា​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ ឱ្យបាន​ច្បាស់លាស់ សំដៅ​ពង្រឹង​ឱ្យបាន​នូវ​ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល និង​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការងារ​សម្ព័ន្ធមេត្រីភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ទិសដៅ និង​ឈរលើ​ផែនការ​ច្បាស់លាស់​ទាំង​ចំពោះមុខ និង​យុទ្ធសាស្ត្រ​។ បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ និង​កិច្ចសន្ទនា រវាង​ភាគី​ទទួល​ជំនួយ និង​ភាគី​អ្នកផ្តល់ជំនួយ​ឱ្យបាន​គ្រប់​កម្រិត ដើម្បី​ពង្រឹង​នូវ​ទំនុកចិត្ត និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×