Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរាជធានីភ្នំពេញមានយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ប្រមាណ៨០០កន្លែង ហើយចំនួន២៥ ត្រូវបានបិទ

spot_img

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបន្តបិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ជាបន្តបន្ទាប់ ហើយបើគិតមក​ដល់ត្រឹមចុងសប្តាហ៍នេះ អាជ្ញាធររាជធានី បានសម្រេចបិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់បានចំនួន២៥​ទីតាំងហើយ ហើយយានដ្ឋានប្រមាណ៨០០កន្លែងផ្សេងទៀត ក៏នឹងប្រឈមនៃការបិទអាជីវកម្មផងដែរ បើក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ រកឃើញថា មិនមានច្បាប់អនុញ្ញាត្តិនោះ។

ជាក់ស្តែងកាលពីសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ និងមន្ទីរសាធារណការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យយានដ្ឋានកែច្នៃរថយន្តចំនួន ៥ទីតាំង និងរកឃើញគ្មានច្បាប់អនុញាត្តចំនួន ៤ទីតាំង ។ក្រុមការងារបានសម្រេចបិទអាជីវកម្មគ្មានច្បាប់ រួមមាន៖១-យានដ្ឋាន លន់ គឹម លី ២-យានដ្ឋាន សុខ ហៀង ៣-យានដ្ឋាន គង់ ស្រ៊ុន ៤-យានដ្ឋាន សុខ ផលនិងបានអប់រំណែនាំចំនួន ១ទីតាំង គឺ យានដ្ឋាន ស៊ិន ហុង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា គិតមកត្រឹមចុងសប្តាហ៍នេះ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទយានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ចំនួន២៥ទីតាំងហើយ។យានដ្ឋានកែច្នៃរថយន្តគ្មានច្បាប់ទាំងនេះ មាននៅក្នុងខណ្ឌទួលគោក ពោធិសែន ជ័យ សែន សុខ និងខណ្ឌច្បារអំពៅ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤រោច ខែមាឃ ឆ្នាំ រការ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០១៨កន្លងមកនេះបានបង្ហាញថា នៅរាជធានីភ្នំពេញ មានយានដ្ឋានជួលជុលរថ​យន្ត​ជាង៨០០កន្លែង ហើយក្នុងចំណោមយានដ្ឋានទាំងនេះ ប្រសិនបើរកឃើញថាមានទីតាំងដែលប្រកបរបរអាជីវកម្មលួចតទ្រុង នោះ អាជ្ញាធររាជធានីនឹងបិទអាជីវកម្មទីតាំងនោះតែម្តង ។

គួររំលឹកថានៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋាន​សាង​សង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេច​​តេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕ ដោយ៖កូឡាប

spot_img
×