Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ខាងកើត ៖ ប្រទេស​កម្ពុជា បាន​ជួយ​ជំរុញ​ឲ្យ​មានការ​តស៊ូ​មតិ រហូត​ប្រទេស​ទី​ម័​រ ទទួលបាន​ឯករាជ្យ​

spot_img

​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ជាទី​ក្រុង​មួយ​ពោរពេញ​ទៅដោយ​សន្តិសុខ​ល្អ ២៤​ម៉ោង​លើ​២៤​ម៉ោង ជាមួយនឹង​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ មាន​បរិស្ថាន​ល្អ​និង​មាន​ទន្លេ​បួន​មុខ ដែលជា​ទីក្រុង​មួយ មាន​ភាពស្រស់ស្អាត​មែនទែន​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក​អឺ​មេ​ណេ​ហ្ស៊ី​ល​ដូ ” គូ​ប៉ា ” ឡូ​ប៉េ​ស ( H.E. ERMENEGILDO ” KUPA ” LOPES ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​លោក​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​អឺ​មេ​ណេ​ហ្ស៊ី​ល​ដូ ” គូ​ប៉ា ” ឡូ​ប៉េ​ស បាន​មានប្រសាសន៍​លើកឡើងថា មន្ត្រីការទូត​របស់​ទី​ម័​រ​ក៏ដូចជា​និស្សិត​ទី​ម័​រដែ​ល​បាននិងកំពុង​ស្នាក់នៅ​ធ្វើការ​ងារ​និង​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​ពិតជា​មានការ​កក់ក្តៅ​ខ្លាំងណាស់ ជាមួយនឹង​សន្តិសុខ​យ៉ាង​ល្អប្រសើរ ប្រៀបបាន​នឹង​ការរស់នៅ​ក្នុងផ្ទះ​របស់​ខ្លួន​អញ្ចឹង​ដែរ​។
​លោក​បញ្ជាក់ថា រាជធានី​ភ្នំពេញ បើតាម​ការអង្កេត​មើល​របស់លោក ឃើញថា ពិត​ជាមាន​សន្តិសុខ​យ៉ាង​ល្អប្រសើរ​ខ្លាំង​មែនទែន ដោយ​នៅតាម​ដងផ្លូវ​នា​នា នៅ​កន្លែង​ក្លឹប​រាត្រី កន្លែង​សប្បាយ​សុភាព​នានា ហាក់​មិនមាន​អ្វី​គួរ​ឲ្យ​រំខាន​នោះទេ​គឺមាន​សន្តិសុខ​ល្អ​២៤​ម៉ោង​លើ​២៤​ម៉ោង បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជឿនលឿន​មួយចំនួន ពិសេស​សហរដ្ឋអាមេរិក ក៏​មិនទាន់​ធ្វើបាន​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ​។ ក្រៅពី​មាន​សន្តិសុខ​ល្អប្រសើរ​ហើយ រាជធានី​ភ្នំពេញ​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​មាន​បរិស្ថាន​ល្អប្រសើរ​ជាមួយ​នឹងមាន​ទន្លេ​បួន​មុខ​ដ៏​ស្រស់ស្អាត​ថែមទៀត​។​

​លោក​អឺ​មេ​ណេ​ហ្ស៊ី​ល​ដូ ” គូ​ប៉ា ” ឡូ​ប៉េ​ស ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដែល​បាន​ដឹកនាំ​ប្រទេស​នេះ ចេញពី​ចំណុចសូន្យ​រហូត​មានការ​អភិវឌ្ឍ​រីកចម្រើន​មកដល់ពេលនេះ​។ លោក​លើកឡើង​ទៀតថា សម្ដេច​តេ​ជោ​ហ៊ុនសែន ត្រូវបាន​ព្រះ​ប្រទាន​ឲ្យ​មក​គ្រប់គ្រង​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យ​ប្រទេស​នេះ​មាន​សន្តិភាព​ពេញ​បរិបូ​ណ៍​ជាមួយនឹង​ការអភិវឌ្ឍន៍​ឥតឈប់ឈរ​។​

​លោក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​បានផ្ដល់​ជា​អំណោយ ម៉ាស​ចំនួន​១​លាន​៥​សែន​ម៉ាស​ជាមួយនិង​ឧបករណ៍​មួយចំនួនទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រទេស​ទី​ម័​រ ខណៈដែល​ប្រទេស​ក្បែរ​ខាង ក៏​ដូច​ប្រទេស​ជា​សមាជិក​អាស៊ាន មិនបាន​មើលឃើញ​ទី​ម័​រ ។ នេះ​ជា​សណ្តាន​ចិត្ត​មួយ​ដ៏​ល្អ​បំផុត​របស់​កម្ពុជា​ចំពោះ​ប្រទេស​ទី​ម័​រ​។ បន្ថែម​ពីនេះ​ទៀត​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល បាន​ជួយ​ជំរុញ​ឲ្យ​មានការ​តស៊ូ​មតិ រហូត​ប្រទេស​ទី​ម័​រ ទទួលបាន​ឯករាជ្យ​។​

​លោក​អឺ​មេ​ណេ​ហ្ស៊ី​ល​ដូ ” គូ​ប៉ា ” ឡូ​ប៉េ​ស ក៏បាន ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ ដើម្បីឱ្យ​ប្រទេស​ទី​ម័​រ បាន​សិក្សា​រៀនសូត្រ​ពី​រាជធានី​ភ្នំពេញ ខណៈដែល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​រាជធានី​បានល្អ​ទាំង​សន្តិសុខ​ទាំង​ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​ក្នុងអំឡុង​របប​ប៉ុលពត​ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​នឹង​កំ​ភ្លេច​បំផ្លាញ​ប្រទេសជាតិ​ដល់​ចំណូល ។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រួច​ផុតពី​សង្គ្រាម ហើយ​នាំមក​នូវ​សន្តិភាព​ពេញបរិបូរណ៍​ប៉ុណ្ណោះ​ទេ តែ​បាន​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​រហូតមកដល់​ពេលនេះ​ថែមទៀត​។​

​លោក​បន្តថា ក្រៅពី​ការគ្រប់គ្រង​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ហើយ​នោះ ការគ្រប់គ្រង​នូវ​ជំងឺ -១៩ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ក៏បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​នេះ បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ។ លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​រីករាយ​ណាស់​ដែល​បាន​រាប់អាន​និង​បាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស​ទី​ម័​រ ហើយ​ចំពោះ​ការ​ស្នើឱ្យ​ប្រតិភូ​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង នៅ​ប្រទេស​ទី​ម័​រ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ប្រតិភូ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច ក្រោយ​ពេលដែល​ជំងឺ​កូ​វីដ​-១៩​បាន​សាបរលាប​ជាមួយនឹង​ការបានទទួល​បាក់​សាំង​ចាក់​ការពារ​ជំងឺ​នេះហើយ​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×