Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ឧបត្ថម្ភ​ឯកសណ្ឋាន​ឈុតខ្មៅ​៣០​កំ​ប្លេ ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​ឈុតខ្មៅ​៣០​កំ​ប្លេ​ជូន​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​ប្រើប្រាស់​បំពេញភារកិច្ច​ការពារ ថែរក្សា​សន្តិសុខ​នាំមក​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។​ពី​ធី​ប្រគល់​ឯកសណ្ឋាន​នេះ​បាន​ធ្វើឡើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម ផា​ណុំ ស្នងការរង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង ស្នងការរង ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដែលជា​តំណាង​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម ផា​ណុំ ស្នងការរង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សរ សំណាង ស្នងការរង បាន​សំណេះសំណាល​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ដោយ​ផ្តាំ​ការសាកសួរ​សុខទុក្ខ​ដល់​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​នៃ​ការខិតខំ​បំពេញភារកិច្ច​របស់​ក​ម្លាំ​ង​នគរបាល​ខណ្ឌដូនពេញ​ដោយ​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ល្អប្រសើរ​ជាពិសេស​កាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ឱ្យមាន​ការថយចុះ​កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ​។​

​លោក​លោកស្រី​ស្នងការរង ក៏បាន​លើកឡើង​ទៀតថា ជាការ​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ដូ​ពេញ​ដែល​បាន​បំពេញភារកិច្ច​ល្អ​ឯកឧត្តម​ស្នងការ​ក៏បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​ជូន​ដល់​កម្លាំង​អន្តរាគមន៍​និង​ថែមទាំង​ណែនាំ​ឱ្យកម្លាំង​នគរបាល​ខណ្ឌដូនពេញ​បន្ត​អនុវត្ត​ភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ ស្នងការរង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក៏បាន​នាំយក​ឯកសណ្ឋាន​ឈុតខ្មៅ ៣០​កំ​ប្លេ ដែលជា​ការឧបត្ថម្ភរ​បស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​បឹង​កេងកង​សម្រាប់​កម្លាំង​អន្តរាគមន៍​ប្រើប្រាស់​បំពេញភារកិច្ច​។​ដូចគ្នានេះ​ថែមទៀត​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​លើកទឹកចិត្ត​ឧបត្ថម្ភ​ឯកសណ្ឋាន​ឈុតខ្មៅ​ទាំងនេះ​ជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​មួយចំនួនទៀត​សរុប​ទាំង​១៤​ខណ្ឌ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×