Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​វ័យក្មេង​ដែល​ម្តាយបង្កើត ប្រើ​អំពើ​ហឹ​ង្សា​ឱ្យមាន​របួស​ដេរ​ជាច្រើន​ថ្នេរ ត្រូវបាន​សង្គ្រោះ​និង​បាន​យកចិត្ត​ពី​អភិបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង​ម្នាក់ ដែល​ត្រូវបាន​ម្តាយបង្កើត​អំពើ​ហឹ​ង្សា​ជា​ញឹកញាប់ បណ្តាលឱ្យ​រងរបួស​ដេរ ជាច្រើន​ថ្នេរ​នោះ ក្រោយពី​មានការ​ចង្អុល​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​មាន​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​ចុះទៅពិនិត្យ​ជាបន្ទាន់​និង​បាន​បញ្ជូន​ស្ត្រី​រូបនេះ​មក​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង និង​បាន​បញ្ជូន​បន្តទៅ​ទីតាំង​សុវត្ថិភាព ដើម្បី​ផ្តល់​សេវា​ផ្សេងៗ​ពី​អង្គការ​ដៃគូ​។​

នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើកឡើងថា ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ សង្គ្រោះ និង​ព្យាបាល​បន្ទាន់​នូវ​ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង ឈ្មោះ ស ស ព អាយុ​២៤​ឆ្នាំ ដែល​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា​ពី​សំណាក់​ម្តាយ​បង្កើតជា​ញឹកញាប់ តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង រួច​នាំទៅ​ទីតាំង​សុវត្ថិភាព ព្រមទាំង​បានផ្តល់​សេវា​ផ្សេងៗ​ពី​អង្គការ​ដៃគូ​។

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ​បានអោយដឹងថា តាម​ការចង្អុល​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​នគរ​បាល​មាន​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ ចុះទៅពិនិត្យ​ជាបន្ទាន់​នូវ​ករណី​ស្ត្រី​រងគ្រោះ​វ័យក្មេង ឈ្មោះ ស៊ិន ស្រី​ពេជ្រ អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ តាម​បណ្ដោយ​ផ្លូ​រថភ្លើង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ​យ័ រាជធានី​ភ្នំពេញ ក្រោយពី​មាន​អំពើ​ហឹ​ង្សា​ពី​ម្តាយ​។​

លោកស្រី​បន្តថា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ លោកស្រី​បាន ចុះ​ដល់​មូលដ្ឋាន ផ្លូវ​រ៉ា​រទេះភ្លើង ជាទី​កន្លែងកើតហេតុ​។​ក្រោយពី​ទទួល ស្ត្រី​ជា​ជនរងគ្រោះ​វ​យ័​ក្មេង ពី​អធិការនគរបាល​ដ្ឋា​ន ខណ្ឌ​ពោធិ៍​សែន​ជ័យ រួចមក មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​ដឹក​ស្ត្រីជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដើម្បី​ពិនិត្យ​និង​លាង​របួស ។​

លោកស្រី​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​បានទទួល​ថវិកា​ដ៏​ថ្លៃថ្លា​បំផុត​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចំនួន ១ លាន​រៀល ព្រមទាំង​ចង្អុលបង្ហាញ​ឱ្យ​មន្ទីរជំនាញ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ផ្ដល់​ការព្យាបាល​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត​ឱ្យដល់​ស្ត្រី​រងគ្រោះ​។ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​បាន​ពិគ្រោះ​យោបល់​តាម​នីតិវិធី​និង​បាន​បញ្ជូនទៅ​ទីតាំង​សុ​វត្ថ​ភាព ផ្តល់​សេវា​ផ្សេងៗ ពី​អង្គការ​ដៃគូរ​។

លោកស្រី​បន្តទៀតថា ស្ត្រី​វ័យក្មេង​ខាងលើ​មាន​ស្នាមរបួស​ចាស់​នៅលើ​ក្បាល​ចំនួន​៤​កន្លែង​និង​របួស​ថ្មី​ទើប​ដេរ​រួច ១​កន្លែង​។​ឪពុក​បង្កើត​របស់​ស្ត្រីជន​រងគ្រោះ​ខាងលើ​បានទទួល​អនិច្ចកម្ម ២​ឆ្នាំ​ហើយ បាន​លែងលះគ្នា​ជា​យូរ​មកហើយ ជាមួយ​ម្ដាយ​ស្ត្រី​ខាងលើ​( មុន​អនិច្ចកម្ម​)​។ ស្ត្រី​រងគ្រោះ​ខាងលើ កាលពី​ក្មេង​បានរស់នៅ តែ​ជាមួយ​ជីដូន​នៅ​ខេត្តកំពង់ស្ពឺ​( ស្រុកកំណើត​ខាង​ឪពុក​បង្កើត​)​។ ក្រោយ​ជីដូន​ស្លាប់ គាត់​នៅ​ក្មេង​ពេក​( មិន​ចាំ​អាយុ​) បានមក​រស់នៅ​ជាមួយ​ម្តាយ​សព្វថ្ងៃនេះ និង​ឪពុកចុង​ក្មេង (​អាសយដ្ឋាន​កើតហេតុ​) ។ ស្ត្រី​វ័យក្មេង មិនដែល​បាន​ចូលរៀន​នោះទេ​(​មិនចេះ​អក្សរ​) ។​
ម្ដាយ​មាន ស្រុកកំណើត​នៅ ខេត្តស្វាយរៀង ស្ត្រី​រងគ្រោះ​មាន​អាយុ ខុសពី​អំពី​ស្ថានភាព​ខាងក្រៅ (​ប្រហែល​១៧​ឆ្នាំ​) មាន​សុខភាព ផ្លូវចិត្ត មិនសូវ​ល្អ និង​រូ​បរាង្គ​កាយ​ស្គមស្គាំង​។​

ប្រភពព័ត៌មាន​ពី​អ្នកជិតខាង (​ស្ត្រី​រងគ្រោះ​ទទួលរង​អំពើ​ហឹ​ង្សា​ពី​សំណាក់​ម្តាយ ជា​ញឹកញាប់​។
បើតាម​សំដី​ស្ត្រី​ជា​ជនរងគ្រោះ​ខាងលើ​បាន​អះអាងថា ថ្ងៃកើតហេតុ ហូរឈាម​នោះ គាត់​បាន​ដួលសន្លប់​)​។ បើតាម​បុរស​ជា​ឪពុកចុង​បាន​អះអាងថា ខ្លួន​បាន​ទាក់ទង​គ្នា​ជាមួយ​ម្ដាយ​ស្ត្រី​ខាងលើ​ចំនួន​៦​ឆ្នាំ​មកហើយ​។

ស្ត្រីជន​រងគ្រោះ​ខាងលើ ត្រូវបាន​មន្ទីរ​ស​.​អ​.​យ​រាជធានី​ភ្នំពេញ បញ្ជូនទៅ ទីកន្លែង​សុវត្ថិភាព តាម​ការស្ម័គ្រចិត្ត និង​ផ្តល់​ថែទាំ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​សិក្សា​ករណី ប៉ាន់ប្រមាណ និង​បង្រួបបង្រួម​ពី​គ្រួសារ​។​

​ចំណែក​ស្នងការដ្ឋាន​ន​គ​របាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការផ្សាយ​ព័ត៌មាន​ថា មាន​ករណី​ហិង្សា​ម្តាយ​កាប់​កូនស្រី​រងរបួស​ក្បាល​នៅ​សង្កាត់​កា​កាប​១ គឺជា​ព័ត៌មាន​មិន​ពិត​, ជា​ករណី​រអិលដួល​ក្នុង​បន្ទប់ទឹក​ដោយ​ខ្លួនឯង​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង និង​បកស្រាយ​បំភ្លឺ ទាក់ទង​ទៅនឹង​សារព័ត៌មាន​ចំនួន​ដែល​បាន​ចុះផ្សាយ​ថា មាន​ករណី​ហិង្សា​បង្កឡើង​ដោយ​ម្តាយ​កាប់​មកលើ​កូនស្រី​បណ្តាល​ឲ្យ​រងរបួស​ក្បាល ជាក់ស្តែង​មិនមែនជា​ករណី​ហិង្សា​ទេ គឺជា​ការ​រអិលដួល​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក​តែប៉ុណ្ណោះ ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម និង​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ការចុះ​ស្រាវជ្រាវ​ករណីនេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ លោក​វរសេនីយ៍ទោ ម៉ន វុ​ធី អធិការនគរបាល​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដោយផ្ទាល់​ដល់ផ្ទះ​ក្មេងស្រី​ជនរងគ្រោះ ។​

​ដោយ​យោងតាម​ចម្លើយ​បញ្ជាក់​របស់​ក្មេងស្រី​រងគ្រោះ គឺ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ពិតជា​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ​ដោយសារ​ខ្លួន​មិនចេះ​ធ្វើ​ត្រី ទើប​ពេល​គាត់​ដើរ​ចេញទៅ​បន្ទប់ទឹក​ក៏​រអិល​ជើង​ដួល​បែកក្បាល ហើយក៏​បាន​ហៅ​ប្អូន និង​ម្តាយ ដើម្បី​ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។ ជាមួយ​នោះដែរ ឪពុក​ក៏បាន​បញ្ជាក់ថា ជា​ករណី​រអិល​ជើង​ដួល មិនមែនជា​ករណី​កាប់​ដោយ​ម្តាយ​នោះទេ ។​

​រហូតមកដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​ជនរងគ្រោះ និង​ឪពុកម្តាយ​មក​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន គ្រប់គ្នា​ទាំង​កូន និង​ឪពុក​នៅតែ​ផ្តល់​ចម្លើយ​ដដែល ថា​រអិល​ជើង​ដួល​ដោយ​ខ្លួនឯង ។ នៅក្នុងពេល​សាកសួរ​ក៏មាន​ការចូលរួម​ពី​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច លោក​អភិបាលរង និង​តំណាង​ចៅសង្កាត់​កា​កាប​១​ផងដែរ ។​

​ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​ចប់ សមត្ថកិច្ច​ក៏បាន​ប្រគល់​ក្មេងស្រី​នេះ​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​យកទៅ​ព្យាបាល​របួស​ឲ្យ​បានជា​សះស្បើយ ។ ជាមួយគ្នា​នោះ ដោយ​ក្តី​អាណិត លោក​អធិការ​ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ក្មេងស្រី​រងគ្រោះ​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×