Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តតាកែវ បញ្ហារឿងអគ្គីភ័យឆេះផ្ទះនេះគឺជារឿងធំណាស់ដែលមន្រ្តីនគរបាលទាំងអស់ត្រូវយកចិត្តទុក្ខដាក់លើការអន្តរាគមន៍អោយកាន់តែខ្លាំង

spot_img

តាកែវ៖ ថ្លែងនៅចំពោះមុខមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដែលមកពីបណ្តាស្រុក ក្រុងទាំង ១០ នាឳកាសប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ២០១៧ ឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានផ្តល់អនុសាស្ត្រ ៤ចំនុចសំខាន់ៗទៅដល់មន្ត្រីនគរបាលទាំងអស់ អោយបានយល់កាន់តែច្បាស់លើវិធីសាស្ត្រទប់ស្កាត់ បង្ការនិងពន្លត់អគ្គីភ័យអោយបានទាន់ពេលវេលា ។

អនុសាស្ត្រ៤ចំនុចដែលឯកឧត្តមស្នងការបានលើកឡើងការដែរយើងធ្វើការបង្ក្រាបនិងទប់ស្កាត់បានទាន់ពេលនោះគឺ ដោយយសារយើងអនុវត្តបាន ទី១ ទទួលបានពត័មានបានរហ័ស ពីប្រជាពលរដ្ឋ ឬប្រជាការពារភូមិ ទី២ មន្ត្រីជំនាញត្រូវបំផុសអោយប្រជាពលរដ្ឋចេះជួយគ្នា និងត្រូវមានសម្ភារៈបង្ការនិងទុបស្កាត់បន្ទាន់នៅតាមផ្ទះរបស់ខ្លួន ទី៣ មន្ត្រីនគរបាលទាំងអស់ត្រូវតែការពារទ្រព្យសម្បត្តិរបស់ពលរដ្ឋអោយបាន និងទី៤ ត្រូវធ្វើការគ្រប់គ្រងលើស្ថានភាពអគ្គីភ័យអោយបានទាន់ពេលវេលា បជៀសការខាតបង់ធ្ងន់ធ្ងរ ។

ទន្ទឹមនិងនោះដែរឯកឧត្តមស្នងការក៏បានជំរុញអោយគ្រប់បណ្តាអធិការស្រុកក្រុងទាំងអស់ ត្រូវតែដាក់លេខទូរស័ព្ទ ដើម្បីធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ឬនៅតាមគោលដៅសំខាន់ៗដូចជារោងចក្រ ទីប្រជុំជនផ្សារ បានដឹងនិងស្គាល់ ពីប្រព័ន្ធទំនាក់ទំនងរថយន្តពន្លត់អគ្គីភ័យ ក្នុងការទប់ស្កាត់ទៅលើការបង្ការនិងការពន្លត់អគ្គីភ័យអោយបានទាន់ពេល។ ឆ្លៀតក្នុងឳកាសនោះឯកឧត្តមឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការខេត្តតាកែវក៏បានអំពាវនាវអោយពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអោយមែនទែន ទៅលើការដុតទានធូប ជាពិសេសនោះគឺត្រូវរកជាងអគ្គីសនីដែលមានជំនាញ ធ្វើការតរបណ្តាញប្រព័ន្ធភ្លើង ក្នុងផ្ទះអោយបានត្រឹមត្រូវស្របតាមស្តង់ដារ ព្រោះគ្រោះអគ្គីភ័យដែលកើតឡើងដោយអគ្គីភ័យគឺកើតមានច្រើន ទៅលើមូលហេតុដែលបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៏ស្តីស្តីគ្រោះអគ្គីភ័យក្នុងឆ្នាំ ២០១៧កន្លងទៅនេះនៅក្នុងខេត្តតាកែវមានចំនួន ២១លើក ដែលក្នុងនោះរួមមាន ឆេះព្រៃ ០១លើក ឆេះរោងចក្រ ០៣លើក ឆេះសាលារៀន ០១លើក ឆេះផ្ទះ ១១លើក ឆេះស្ថានីយ៏ប្រេងឥទ្ធននៈ ០២លើក ឆេះឃ្លាំង ០១លើក ឆេះរោងចំប៉ើង ០១លើក និងឆេះរថយន្តមួយលើក ។ ចំពោះករណីដែលបណ្តាលអោយកើតមានជាអគ្គីភ័យខាងលើគឺបណ្តាលពី កត្តាឆ្លងចរន្តអគ្គីសនីប្រមាណ ៧៥% កត្តាឆ្វេសប្រហែស ១៥% កត្តាធម្មជាតិ ៥% និងកត្តាទង្វើរបស់មនុស្ស ៥% ។ ចំពោះការអន្តរាគមន៏ពន្លត់អគ្គីភ័យខាងលើនេះស្នងការនគរបាលខេត្តតាកែវបានប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ១៣លើក ស្មើនឹង ចំណុះទឹក ៧៨០០០លីត្រ និងបំពង់ឧស្ម័នប្រភេទ BC សម្រាប់ពន្លត់អគ្គីភ័យចំនួន ៥៨បំពង់ ដើម្បីធ្វើការពន្លត់ និងគ្រប់គ្រង់ស្ថានការណ៏បាន ១០០% មិនបណ្តាលឲមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងមិនមានការរីករាលដាលដែលមានលក្ខណៈធំដុំនោះទេ៕ តាកែវ

spot_img
×