Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​បិទ​ជាមួយនឹង​កំណើន ០,១៨% ខណៈ​ភាគហ៊ុន​ភាគច្រើន​បាន​ស្ថិតនៅ​ថេរ​

spot_img

​ភ្នំពេញ ៖ ក្នុងពេល​ផ្សារ​បិទ​ថ្ងៃ​ពុធ​នេះ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​.​បានបង្ហាញ​នូវ​សញ្ញា​ងើបឡើង​មកវិញ ដោយបាន​បិទ​នៅ​៦៤១,៩១​ពិន្ទុ ពោល​គឺមាន​កំណើន​០,១៨% ធៀប​នឹង​ថ្ងៃ​អង្គារ​។

​ភាគហ៊ុន​បួន ក្នុងចំណោម​ប្រាំពីរ រួមមាន ហ្គ្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​(PPAP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ផេស​ថិ​ក (PEPC) បាន​ស្ថិតនៅ​ថេរ​ដដែល​ត្រឹម​៣.៥០០​រៀល ១១.៦៨០​រៀល ១៣.៩០០​រៀល និង​២.៩៥០​រៀល រៀង​គ្នា​។

​ភាគហ៊ុន​អេស៊ីលីដា (ABC) បាន​បិទ​ជាមួយនឹង​កំណើន ៤០​រៀល ដល់​១៦.៨៦០​រៀល បន្ទាប់ពី​មានការ​ធ្លាក់ចុះ និង​រក្សា​ថ្លៃថេរ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​។ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​បន្ត​កើនឡើង​បី​ថ្ងៃ​ជាប់​គ្នា រហូតដល់ ១.៤៩០​រៀល ក្នុងថ្ងៃនេះ ពី​ត្រឹម​១.៤២០​រៀល​នៅ​ថ្ងៃ​សុក្រ​មុន​។ ផ្ទុយ​ពី​ម្សិលមិញ ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PWSA) បាន​ធ្លាក់​ចុះមក​ត្រឹម​៦.១០០​រៀល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន​៧៧,៨៧​លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​:CEN


spot_img
×