Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកជំនាញ​ការព្រមាន​ពី​គ្រោះថ្នាក់​ប្រសិន​លោក​ត្រាំ​ទៅ​ទស្សនកិច្ច​នៅ “​ច្រកទ្វារ​” កូរ៉េខាងជើង​

spot_img

​តាម​សេចក្តីប្រកាស​របស់​សេត​វិមាន ប្រធានាធិបតី​អាមេរិក Donald Trump និង​ទៅ​ទស្សនកិច្ច​កូរ៉េខាងត្បូង នៅ​ថ្ងៃ ៧-៨ ខែ​១១ ដើម្បី​ជួបប្រជុំ​ជាមួយ​សមាស​ភាគី Moon Jae-in ។ ប្រភព​ជាច្រើន​និយាយថា នៅ​ឱកាស​នេះ ប្រធានាធិបតី​ត្រាំ​អាច​ទៅ​ទស្សនា​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំង​២ (DMZ) ។​

​សេត​វិមាន​និង​លោក Trump ផ្ទាល់​ពុំទាន់​មានការ​បញ្ជាក់​ចំពោះ​ផែនការ​នេះ​ទេ ប៉ុន្តែ​តាម​ប្រភពព័ត៌មាន​ជាច្រើន​លើកឡើងថា នេះ​ជា​ផែនការ​គ្រោះថ្នាក់​មួយ “​ពួកគេ (​កូរ៉េខាងជើង​)​ចាត់ទុកថា​អ្វីៗ​ទាំងអស់​គ្រប់បែបយ៉ាង​សុទ្ធសឹង​ជាការ​គំរាមកំហែង​” -Yonhap បាន​ដកស្រង់​ការព្រមាន​របស់​អ្នកស្រី Sue Mi Terry អតីត​អ្នកជំនាញ​ការវិភាគ​នៃ​ស្នងការ​ចារកម្ម​អាមេរិក CIA ។

ប្រ​ធានា​អាមេរិក Donald Trump

​អ្នកជំនាញការ Terry និយាយ​បន្ថែមថា ផែនការ​ទៅ​ទស្សនា DMZ របស់លោក​ត្រាំ​កាន់តែ​គ្រោះថ្នាក់​ជាង​មុន ខណៈពេលដែល​មុន​នោះ​លោក​បានធ្វើ​ការវាយប្រហា​រ​មេដឹកនាំ Kim Jong-Un ជាច្រើនលើក​ថា “​មនុស្ស​កាំជ្រួច​” ហើយ​ក៏បាន​គំរាម “​កំទេច​” កូរ៉េខាងជើង​ចោល​ទាំងស្រុង​។​

​តាម Washington Post ក្នុង​រជ្ជកាល​អាមេរិក​បច្ចុប្បន្នកំពុង​មាន​យោបល់​ផ្ទុយគ្នា​ជុំវិញ​បញ្ហា​ថា ប្រធានាធិបតី Trump គួរ​ទៅ​ទស្សនា​តំបន់ DMZ ដែរឬទេ​។ បើតាម​ក្រុម​អតីតយុទ្ធជន​ទទួលបន្ទុក​គោលនយោបាយ​ការបទេស​អាមេរិក​ជំនាន់​លោក Barack Obama និង George W. Bush នោះ​លោក Trump គួរ​ទៅ​ទស្សនា​តំបន់​នោះ ខណៈពេលដែល​ក្រសួងការបរទេស​អាមេរិក និង​រដ្ឋការ​ក្រុង​សេ​អ៊ូ​ល បានធ្វើ​ការបដិសេធ​ដោយសារ​កង្វល់​លើ​ផ្នែក​សន្តិសុខ​បន្ទាប់ពី​សង្គ្រាមពាក្យសម្តី​ធ្ងន់ៗ​រវាង​លោក Trump និង​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន បាន​ផ្ទុះឡើង​។​

​តាំងពី​ជំនាន់​អតីត​ប្រធានាធិបតី Ronald Reagan មកទល់ពេលនេះ​លើកលែងតែ​ប្រធានាធិបតី George W. Bush និង​ប្រធាន​ធិបតី Trump បច្ចុប្បន្ន​ន ប្រធានាធិបតី​ដទៃទៀត សុទ្ធសឹង​ទៅដល់​តំបន់ DMZ ហើយ​មន្ត្រី​កំពូល​ក្នុង​រដ្ឋការ​លោក Trump បច្ចុប្បន្ន ដែល​បាន​ទៅដល់​តំបន់​នេះ គឺ​ប្រធានាធិបតី Mike Pence ក្នុង​ដំណើរ​ទស្សនកិច្ច​កូរ៉េខាងត្បូង​កាលពី​ខែមេសា​ឆ្នាំនេះ ៕

spot_img
×