Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ មួយអង្គ បែកថ្នាំដោះស្បង់ចីវរ រត់់ពេញរង្វង់មូលចោមចៅ

spot_img

ភ្នំពេញ៖ ព្រះសង្ឃមួយអង្គកំពុងតែនិមន្តបិណ្ឌបាត ស្រាប់តែបែកថ្នាំ លែងដឹងខុសត្រូវ វីវក់វង្វេងស្មារតី មករាំចាក់ក្បាច់ ដោះស្បង់ចីវរចេញ រួចបញ្ចេញក្បាច់គុណ នៅលើសួនច្បាររង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពី ព្រឹកថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ភ្លាមៗនោះអាជ្ញាធរ និងសមត្ថកិច្ច បានដេញចាប់ ព្រះសង្ឃមួយអង្គនោះ នាំយកទៅសាលាសង្កាត់ចោមចៅទី៣ និងបន្តនាំទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគណគង់ប្រចាំទីនោះ ចាត់វិធានការទៅតាម វិន័យសង្ឃ។

ព្រះសង្ឃមួយអង្គនេះ ព្រះនាម ឌួង វណ្ឌី ព្រះជន្ន២១ព្រះវស្សា គង់នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះសង្ឃអង្គនេះ បានបួសរៀន រយៈពេល៦ខែមកហើយ នៅវត្តមួយក្នុងខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ចាកចេញពីវត្តគង់នៅវត្តក្រាំងធ្នង់ បានរយៈពេល១ខែ។ ព្រះ អង្គ និមន្តបិណ្ឌបាតមកដល់សួនច្បាររង្វង់មូលចោមចៅ ស្រាប់តែបែកថ្នាំ ដោះស្បង់ចីវរចេញ ស្លៀកតែសំពត់ងូត ហក់ឡើងទៅលើស្តូប ចម្លាក់ រាំបញ្ចេញក្បាច់គុណ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×