Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែនទែន​! នេះហើយ​ជា​សកម្មភាព​ក្រុម​ដៃ​ស្អិត បាន​ឆក់​ខ្សែក​ស្ត្រី​ម្នាក់ នៅ​ចំណុច​មុខ​វត្ត​ព្រែក​ឫស្សី (​វីដេអូ​)

spot_img

កណ្តាល ៖ អំពើចោរកម្ម ជាពិសេស ចោរឆក់ គឺជា​ករណី​មួយ​ដែល​គេ​តែង​សង្កេតឃើញ​បាន​កើតឡើង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​។ ហើយ​ចោរឆក់​ភាគច្រើន គឺជា​ស្ទាវៗ​តែម្តង ដែល​ពុំ​ត្រឹម​តែមាន​ជំនាញ​ជិះ​ម៉ូតូ​ទេ តែ​ថែមទាំង​ដៃ​ស្អិត​ទៀតផង និង​មាន​គ្នីគ្នា​ជា​បក្ខពួក​ចាំ​បិទគូទ​យ៉ាងហោច​ក៏​១​ម៉ូតូ ឬ ២ ម៉ូតូ​។​

​ជាក់ស្តែង ដូចជា​ករណី​ថ្មីៗ​នេះ​អ៊ីចឹង គឺ​ពិតជា​សាហាវ​មែនទែន ខណៈដែល​ចោរ​ស្ទាវ​ម្នាក់​ជិះ​ម៉ូតូ Scoopy ពណ៌​ស បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​តាមផ្លូវ យ៉ាង​ងាយស្រួល​បំផុត ដោយ​គ្មាន​រំខាន​ដល់​អ្នកដំណើរ​សោះឡើយ​។​

​ហេតុការណ៍​ខាងលើនេះ​ផងដែរ ត្រូវបាន​ដឹងថា​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤៥ នាទី ថ្ងៃទី​២៧ ខែ មករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២ ក្នុង​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​តាមរយៈ​វីដេអូ​នេះ​ផងដែរ ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា មិន​ថា​ទាំង​ការធ្វើដំណើរ​ដោយ​ថ្មើរជើង ឬ ជិះ​ម៉ូតូ​នោះទេ គឺ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ព្រោះថា​ករណី​ចោរឆក់ ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​បាត់បង់​របស់ទ្រព្យ​ប៉ុណ្ណោះ​ទេ តែ​ពេលខ្លះ​ក៏​បណ្តាល​ឲ្យ​យើង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×