Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ទេ ! រកឃើញ​អ្នក​ឆ្លង ១​នាក់ ថ្មី​ទៀត​, ព្យាបាល​ជាសះស្បើយ ៥​នាក់

spot_img

ភ្នំពេញ ៖ ​ក្រុមគ្រូពេទ្យ​ជំនាញ​បាន រកឃើញ​ពលករ​ខ្មែរ ត្រឡប់​មកពី​ប្រទេស​ថៃ​ម្នាក់ ឆ្លង​កូ​វីដ​-១៩ ខណៈ​អ្នកជំងឺ​០៥​នាក់ ផ្សេងទៀត បានជា​សះស្បើយ អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​រួ​រាល់​ហើយ​, នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន របស់ ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​នេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើ​រោគវិនិច្ឆ័យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ០៥​នាក់​វិញ រួមមាន ៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ដល់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

២- បុរស​ជនជាតិខ្មែរ អាយុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

៣- បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ ដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

៤- ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​អ្នក​ទាំង​០៤ ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ រួចរាល់​ហើយ​។​

៥- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២១​។ អ្នកជំងឺ​នេះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ មាន ៤៦១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៤២៨​នាក់ និង​នៅសល់​អ្នកជំងឺ ៣៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×