Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ហុងដា​CIVIC បើក​បោះពួយ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ដឹក​ឥដ្ឋ ដាច់​កង់​នៅ​ផ្លូវ​៦០​ម៉ែត្រ​

spot_img

​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ហុងដា CIVIC ពន្លះ​ជាមួយនឹង​រថយន្ត​ដឹក​ឥដ្ឋ​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​ដឹក​ឥដ្ឋ​ដាច់​កង់​ក្រោយ សំណាង​គ្មាន​អ្នករងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩​នឹង​៣០ នាទី​ព្រឹក​ថ្ងៃទី ២៨ ខែមករា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​មានឈ្មោះ ហក ហុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ​បើកបរ មាន​ស្រុកកំណើត​នៅ ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង​។​

​នារី​បើកបរ​រថយន្ត​ម៉ាក ហុងដា CIVIC មានឈ្មោះ ថូ​យ ណង​ស៊ីម អាយុ​២០​ឆ្នាំ​មុខរបរ​សិស្ស​ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់​ស្លា​លេខ​ភ្នំពេញ​3C-4995 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​កម្មករ​ប្រុស​ស្រី​៣​នាក់​ទៀត ជិះ​លើ​ឥដ្ឋ​នៅ​ខាងក្រោយ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា CIVIC ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-0279 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ល្បឿន​លឿន​បញ្ច្រាសទិស​គ្នា បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ដឹក​ឥដ្ឋ បណ្ដាល​ឲ្យ​ដាច់​កង់​ក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​អូស​ជាច្រើន​ម៉ែត្រ សំណាង​ដែល​រថយន្ត​មិន​ក្រឡាប់ ចំណែក​រថយន្ត​ហុងដា រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ ជួយ​សម្រួល​ចរាចរណ៍​បញ្ចៀស​ការកកស្ទះ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ធ្វើការ​វាស់វែង​ស្ទូច​យក​ទាំ​ពីរ​គ្រឿង ទៅ​ក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រ​ជ​ធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា ផាន់​ណា​

spot_img
×