Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ឧត្ដុង្គ

spot_img

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបុណ្យ មាឃបូជា ដែល​ប្រព្រឹត្តទៅ​នៅ​ព្រះមហា​សក្យមុនី​ចេ​តី​យ៍​ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) និង​ពិធីរាប់បាត្រ​ព្រះសង្ឃ ៨០​អង្គ ស្ថិតនៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ។​

​តាម​ឯកសារ ដែលមាន​នៅក្នុង​ព្រះ​រាជពិធី​ទ្វាទសមាស បាន​បញ្ជាក់ថា​ប្រភព​នៃ​បុណ្យ មាឃបូជា មាន​២​យ៉ាង​៖ ប្រភព​ទី​១៖ បុណ្យមាឃបូជា​គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត នៃ​ព្រះអរហន្ត​១២៥០​អង្គ​ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ពេញ​បូ​ណ៌​រ​មី​ក្នុង​ឆ្នាំរកា​មុន​ពុទ្ធសករាជ​៤៤​ឆ្នាំ​ដែលជា​ថ្ងៃ​នក្ខត្ត​ឬ​ក្សធំ​មួយ របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​នៃ​យើង ដែល​សន្និបាត​បែបនេះ​មានតែ​ម្តងគត់​នា​សម័យ​ពុទ្ធកាល​។ ប្រភព​ទី​២៖ បុណ្យមាឃបូជា​គឺជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះមុខ​មារ ប្រព្រឹត្តទៅ​នា​ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អភិលក្ខិតកាល​ដ៏​ធំ​មួយទៀត នៅមុន​ពុទ្ធសករាជ​៣​ខែ សម័យ​នោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រជុំ​សាវ័ក​ហើយ​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​។​

​សម្រាប់​ពុទ្ធសាសនិក​កម្ពុជា​យើង ក៏បាន​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា​ដូច​ប្រទេស​កាន់​ព្រះពុទ្ធ​ដ៏ទៃទៀត​ដែរ ពោលគឺ​ចាប់តាំងពី​រជ្ជកាល ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ មុនី​វង្ស មក​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃពេញបូណ៌មី ខែមាឃ ជា​ថ្ងៃបុណ្យ​សម្រាប់​ជាតិ​ហៅ​យ៉ាងខ្លី​ថា ថ្ងៃបុណ្យ​មាឃបូជា ជា​ថ្ងៃបុណ្យ​ខាង​ព្រះពុទ្ធសាសនា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×