Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​ការពារ​កា​រ​ចម្លងជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ និង ពិធី​រៀប​អាពាហ៍ពិពាហ៍ រៀប​តុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម ៥​នាក់​ក្នុង ១​តុ

spot_img

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយបាន​ជម្រាប​មក​លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ទាំង​១៤ ក្នុង​កម្មវត្ថុ ៖ ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ និង ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម​ក្នុង​ពិធី ដោយ​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើងទៅ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង រៀប​តុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម ៥​នាក់ (​ប្រាំ​) ក្នុង ១​តុ ដែល​ទម្លាប់​ពីមុន អង្គុយ ១០​នាក់​។​

​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ជ្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សម្តែង នូវ​ការកោតសរសើរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រសួងសុខាភិបាល និង គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សង្កេតឃើញថា ការអនុវត្ត​តាម​វិធានការ ការពារ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ កម្មវិធី​ផ្សេងៗ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ នៅមានកម្រិត​នៅឡើយ ដែល​នេះ ជា​ហានិភ័យ​ដ៏​ធំធេង​អាច​បង្កឱ្យមាន​ការចម្លង​វីរុស​កូ​វីដ​-១៩ ជាថ្មី​ឡើងវិញ ដូចនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចាត់វិធានការ​តាមដាន​ការអនុវត្ត​វិធានការ​សុខាភិបាល ដោយ​ត្រូវ​៖

១- ណែ​នាំឱ្យ​ម្ចាស់​មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់​និង​ម្ចាស់​អាជីវកម្ម​ចុងភៅ ដូចខាងក្រោម​៖ – ឱ្យ​ម្ចាស់​រៀបចំ​កម្មវិធី​ទាំងអស់ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល – រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម​ក្នុង​ពិធី ដោយ​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល​ឱ្យបាន​យ៉ាងតិច ១,៥​ម៉ែត្រ​ឡើងទៅ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ រៀប​តុ អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម ៥​នាក់ (​ប្រាំ​) ក្នុង ១​តុ ដែល​ទម្លាប់​ពីមុន អង្គុយ ១០​នាក់ – ធ្វើ​បដិសណ្ឋារកិច្ច ត្រូវ​ធ្វើតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ ចៀសវាង ការ​ចាប់ដៃ និង​ឱប​គ្នា​ជាដើម – ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ​ការពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត និង​ណែនាំ​អនាម័យ​ពេល​ក្អក​-​កណ្តាស់ នៅ​គ្រប់​ច្រកចូល និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់គ្នា​។ ក្នុងករណី​ដែល​ម្ចាស់​គ្រប់គ្រង​ទីតាំង​អាជីវកម្ម បុគ្គលិក និង​អ្នករៀបចំ​កម្មវិធី មិន​អនុវត្ត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទេនោះ ត្រូវ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន រួច រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

២- ណែ​នាំឱ្យ​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ដូចជា បំពាក់​ម៉ាស៊ីន វាស់​កម្តៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​ដោយ​ដៃ ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅ គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ដែល​លាងដៃ​នៅក្នុង​ទីតាំង​ប្រតិបត្តិការ​របស់ខ្លួន និង តម្រូវឱ្យ​លាងដៃ​ជា​ញឹកញាប់ ជាពិសេស​បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ ក្រោយពេល​ចូល ។​ល​។ បន្ទប់ទឹក និង​មុនពេល​បរិភោគ​អាហារ​។​

៣- ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា​ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្តតាម​ការ ណែនាំ​ទេនោះ ត្រូវ​ចាត់វិធានការ​រដ្ឋបាល ឬ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន រួច​រាយការណ៍ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

៤- រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល រាជធានី​ភ្នំពេញ ដែល​បាន​ណែនាំ​កន្លងមក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×