Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ចាប់ខ្លួន​មេខ្យល់​ម្នាក់ នាំ​នារី​ដាក់​ឲ្យ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣​ម៉​៥០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​អនុវត្ត​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ ០២៨ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ និង​ជនរងគ្រោះ​ចំនួន ០៧​នាក់ ស្រី (​អនីតិជន ០៥​នាក់​) ករណី ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស (​នាំ​នារី​ក្មេងៗ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) នៅ​ចំណុច ០២​គោលដៅ​ផ្សេងគ្នា ។​

​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា ១. នៅ​ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ឆ​យ ចន្ថា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ និង​ជនរងគ្រោះ​ចំនួន ០៣​នាក់ ស្រី (​អនីតិជន ០២​នាក់​) ។​

២. នៅ​ចំណុច​ផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិ​លេខ​៦A ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ជនរងគ្រោះ ចំនួន ០៤​នាក់ ស្រី (​អនីតិជន ០៣​នាក់​) មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​បន្ត ។

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មេខ្យល់ ឈ្មោះ ឆ​យ ចន្ថា អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ​ចំនួន​០៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង នារី​ជនរងគ្រោះ ចំនួន​០៤​នាក់ បន្ថែមទៀត ឃាត់ខ្លួន​នៅ ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​យោងតាម​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ភោជនីយដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៩​យប់ ដោយមាន​នារីៗ​ក្មេង​ជាច្រើន​នៅ បំរើភ្ញៀវ​នៅ​ហាង ចំពោះ​ភ្ញៀវ ដែល​ចូលមក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗ មក​អង្គុយ​កំដរ​និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាចធ្វើ​ការទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ បាន​នាំមក​ឲ្យ​ភ្ញៀវ​មើល​និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារី មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុងតម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០$​ដល់ ១៥០$ ចំពោះ​លុយ​បានមក គឺ​ត្រូវ​ឲ្យ​ទៅ​មេខ្យល់​ចំនួន​១៥$​ទៅ​២០$ បន្ថែមទៀត​នោះ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ចំនួន​ពី ២០$​ទៅ​៥០$ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ​ជាមួយ​ភ្ញៀវ​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កា​រិ​យា​ល័យ​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែកឯ​ជនរងគ្រោះ​ចំនួន ០៧​នាក់ (​អនីតិជន ០៥​នាក់​) ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

spot_img
×