Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាល​ខ្ញាក​! ម៉ូតូ​១​គ្រឿង​បោះពួយ​លឿន​ដូច​រន្ទះ លុះ​ងាក​រកម​នុស្ស​បើក ឃើញតែ​ស្រមោល​ម៉ូតូ តែ​ចុងក្រោយ​ទើប​ដឹងថា​… (​វីដេអូ​)

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​គ្រប់ៗ​គ្នា​តែម្តង ខណៈដែល​វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ស្តែងៗ​ម៉ូតូ​១​គ្រឿង បាន​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​រន្ទះ ប៉ុន្តែ ពុំមាន​មនុស្ស​បើក​នោះទេ ដែល​ធ្វើ​ឲ្យ​បុរស​ជនជាតិ​ថៃ​ប៉ុន្មាន​នាក់ ព្រឺក្បាល​ខ្ញាក​តែម្តង​។​

​ជាមួយនឹង​ហេតុការណ៍​ដ៏​ព្រឺក្បាល​នេះ​ផងដែរ បុរស​ម្នាក់​ឈ្មោះ Kiatisak Hindee អាយុ ២២ ឆ្នាំ ជាជាង​មេកានិច​ម៉ូតូ បាន​និយាយ​រឿងនេះ ដែល​កើតឡើង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ កន្លងទៅ ឲ្យ​ដឹងថា ពេល​គាត់​កំពុង​អង្គុយ​ជាមួយ​មិត្តភក្តិ គាត់​ក៏​បានឮ​សំឡេង​ម៉ូតូ​លាន់ឮ​យ៉ាងខ្លាំង ហើយ​ក៏បាន​ចេញមក​មើល​ទាន់ពេល និង​បានឃើញ​ម៉ូតូ​១​គ្រឿង​បើក​ឆ្លងកាត់​លឿន​ដូច​រន្ទះ​ឆ្លងកាត់​ដោយ​គ្មាន​អ្នកបើកបរ​នោះទេ​។​

​បន្ទាប់មក គាត់​ក៏បាន​ចុះ​ពី​ផ្ទះរ​ត់ទៅ​មើល ហើយ​ក៏បាន​រកឃើញ​ម៉ូតូ​នោះ ទៅបុក​នឹង​រថយន្ត​១​គ្រឿង​កំពុង​ចត​ចោល ហើយ​បន្ទាប់មក បាន​រកឃើញ​អ្នកភូមិ​ម្នាក់​រងរបួស​អង្គុយ​នៅ​មាត់​ផ្លូវ ដែល​ក្រោយមក​ត្រូវបាន​ដឹងថា គឺជា​អ្នកបើក​ម៉ូតូ​នោះ​តែម្តង​។​

​ហេតុផល​ដែល​ម៉ូតូ​នេះ​បើក​ដោយ​ខ្លួនឯង​ពុំមាន​មនុស្ស​បើក គឺ​ដោយសារ​ម្ចាស់​ម៉ូតូ​បាន​ធ្លាក់​ចេញពី​ម៉ូតូ នៅ​ច្រក​ផ្លូវ​នោះ​។ ម្ចាស់​ម៉ូតូ​បាន​ក្រោក​ដើរ​បាន​ធម្មតា និង​ចាប់ផ្តើម​បញ្ឆេះ​ម៉ូតូ ក៏​រកឃើញថា ហ្គា​ត្រូវបាន​ជាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​បោល​ចោល​ម្ចាស់​បែបនេះ​។​

​បុរស​ម្នាក់​ឈ្មោះ Jinda Pongbut អាយុ ៤៨ ឆ្នាំ ជា​ម្ចាស់​ហាង​ជួសជុល​ម៉ូតូ បាន​និយាយថា គាត់​ចង់​រំលឹក​ទៅដល់​អ្នកប្រើប្រាស់​ម៉ូតូ ជាពិសេស​ម៉ូតូ​ដែលជា​ប្រព័ន្ធ​អូ​តូ គឺ​ត្រូវតែ​ឧស្សាហ៍​ត្រួតពិនិត្យ​លក្ខខណ្ឌ​យាន​យាន្ត​ឲ្យ​បាន​រួចរាល់ មុនពេល​ធ្វើដំណើរ​។ ជាពិសេស​បំពង់ខ្យល់​បិទ​បើក​សាំង ដែល​នឹង​បង្ក​ឲ្យ​ហ្គា​ត្រូវ​ជាប់គាំង ដែល​អាច​ឲ្យ​កើតមាន​គ្រោះថ្នាក់​ខ្លាំង បណ្តាល​ឲ្យ​រងរបួស ឬ​បាត់​បង់ជីវិត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×