Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក ​MG មួយគ្រឿង​បើក​ទៅបុក​និង​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ទៅបុក​ជាមួយនិង​រថយន្ត​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០ និង ៥០​នាទី​យប់​ថ្ងៃទី ២៨ ខែមករា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី​ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1-BP 27 73​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​មធ្យម មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​MG​ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BI 1749 ធ្វើដំណើរ​បញ្ច្រាស​គ្នា​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ​ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ រក្សា​សិទ្ធិ​ដោយ​៖ សាមេ​ត​

spot_img
×