Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​បាន​លេប​ត្របាក់​ឃ្លាំង​ស្តុក​ទំនិញ​ និង​ផ្ទះ​ប្រជាពលរដ្ឋ ស្ទើរ​ទាំងស្រុង​

spot_img

​ភ្នំពេញ​÷​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទំនិញ​យ៉ាង​សន្ធោសន្ធៅ​រួច​បន្ត​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ ស្ទើរ​ឆេះ​អស់​គ្មាន​សល់​។​រួច​ផ្អើល​ដល់​ខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ចុះមក​ជួយ​បាញ់​ពន្លត់​ជាច្រើន​គ្រឿង​។​

​ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​០០ និង​៤០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣៥៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឮ​សូ​សំឡេង​ផ្ទុះ​ចេញពី​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​រួច​ក៏មាន​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​ហើយ​បន្ត​រាលដាល​មក​ឆេះ​ដល់ផ្ទះ​របស់គាត់​អស់ទាំង​ស្រុង​សំណាងល្អ​ដែល​ពួកគាត់​និង​អ្នករស់នៅ​ជិតខាង​បាននាំគ្នា​រត់គេច​ចេញ​និង​ប្រមូល​សម្ភារ​ផ្សេងៗ​រត់​ពី​កន្លែង​ដែល​ឆាបឆេះ​មួយ​នេះ​។​

​ក្រោយ​ឃើញ​ហេតុការណ៍​ខាងលើ​បាន​រាយការណ៍​ទៅខាង​សមត្ថកិច្ច​ចុះមក​ជួយ​និង​ទាក់ទង​ទៅ​​ខាង​អន្តរាគមន៍​ពន្លត់​នៃ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចុះមក​ជាច្រើន​គ្រឿង​ដើម្បី​បាញ់​ពន្លត់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×