Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អចលនទ្រព្យ Century 21 (Cambodia) និង​ធនាគារ BRED Bank (Cambodia) ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហការ​ផ្តល់​ហិរញ្ញប្បទាន​អចលនទ្រព្យ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia យីហោ​ដើមពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ នា​សណ្ឋាគារ Raffle Hotel Le Royal បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ធនាគារ BRED Bank (Cambodia) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ដើម្បី​សហការគ្នា ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ ដល់​អ្នក​ដែល​ទិញ​អចលនទ្រព្យ​តាម​បណ្តាញ​របស់​ក្រុមហ៊ុន Century 21 Cambodia​។​

អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia និង​លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank (Cambodia) និង​អ្នកស្រី មាស គ​ន្ធា នាយក​គ្រប់គ្រង​បណ្តាញ​សាខា​ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល ធនាគារ BRED Bank (Cambodia)​។

​តាមរយៈ MoU នេះ អតិថិជន​ដែល​ទិញ​អចលនទ្រព្យ​តាម​ក្រុមហ៊ុន Century 21 Cambodia នឹងមាន​ភាពងាយស្រួល​ជាង​មុន​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​ដើម្បី​ទិញ​អចលនទ្រព្យ​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ ដោយ​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​សមរម្យ សេវា​ឆាប់រហ័ស ទំហំ​កម្ចី​សម​តាម​តម្រូវការ​ពី​ធនាគារ BRED Bank (Cambodia)​។

​លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​ក្តី​សោម​ន្ស​ស​រីករាយ​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ BRED Bank ដែលជា​ធនាគារ​អឺរ៉ុប​ដំបូង​គេ​នៅ​កម្ពុជា​ហើយ​លោក​ជឿជាក់ថា​ការសហការ​គ្នា​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ឱកាស​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​និង​វិនិយោគិន ក៏ដូចជា​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ឡើង​មានលទ្ធភាព​ទិញ​អចល​ទ្រព្យ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ពួកគេ​។​

​លោក Seraj Sutton ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា​កិច្ចសហការ​នេះ នឹងមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ឱកាស​ឱ្យ​កាន់តែ​ល្អប្រសើរ​ទៅដល់​អតិថិជន និង​វិនិយោគិន ហើយ​ទន្ទឹមគ្នានេះ​ប្រជាជន​កម្ពុជា​ក៏​អាច​ទទួលបាន​ឱកាស​ដូចគ្នានេះ​ដើម្បី​អាច​ទិញ​អចលនទ្រព្យ​តាម​ក្តី​ប្រាថ្នា​របស់​ពួកគេ​»​។​

លោក​បញ្ជាក់ថា​៖ «​អតិថិជន​របស់​យើង​មិន​ត្រឹមតែ​អាច​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​លំនៅដ្ឋាន​ថ្មី​របស់​ពួកគេ​ទេ តែ​ថែមទាំង​អាច​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​សមរម្យ សេវា​ឆាប់រហ័ស ទំហំ​កម្ចី​សម​តាម​តម្រូវការ​ពី​ធនាគារ BRED Bank (Cambodia)»​។​

​ក្រុមហ៊ុន Century 21 Cambodia គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ត្រូវបាន​ផ្តល់​សិទ្ធ​ជា​ភ្នាក់ងារ​លក់ ផ្តាច់មុខ​របស់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា រួមមាន​គម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និង​គម្រោង LIVING HARMONY ដែលជា​គម្រោង​ផ្ទះ​វីឡា​លំហែកាយ​និង​ខុន​ដូរ​ប្រណីត រចនា​ឡើង​តាមបែប​អ៊ឺរ៉ុប ដែល​ទីតាំងនៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×