Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំលុយម្ដាយមិនបាន កូនប្រុសទាញជ្រញ់វាយក្បាលម្ដាយ ស្លាប់

spot_img

កំពង់ចាម ៖ ព្រោះតែខឹងសុំលុយម្ដាយមិនបាន កូនប្រុស ម្នាក់ ទាញជ្រញ់ទៅវាយក្បាលម្ដាយ បណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសូរគេន ឃុំសូរគង ស្រុកកងមាស។

នគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ជនបង្កជាកូនប្រុសទុរយស ​ឈ្មោះ សុយ ណារ៉ា អាយុ៣៣ឆ្នាំ ចំ​ណែក ស្ដ្រីជាម្ដាយដែលរងគ្រោះរហូតដល់ស្លាប់ឈ្មោះ គាត ធីម​ អាយុ៦៤ឆ្នាំ ។ ប្រភពដដែលបញ្ជាក់ថា កូនប្រុសអប្រិយ បានយកជ្រញ់វាយទៅលើក្បាលម្តាយបង្កើត បណ្តាលឲ្យរងរបួស ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×