Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​បើកសវនាកា​រលើ​សំណុំរឿង​ឧបឃាត ដែល​ជនជាប់ចោទ​សម រង្ស៊ី និង​បក្ខពួក​ចំនួន​៨​នាក់

spot_img

​ភ្នំពេញៈ តុលាការ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង ឧបឃាត ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ដែលមាន​លោក សម រង្ស៊ី និង​បក្ខពួក​ចំនួន ៨​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ​។ សំណុំ​រឿងនេះ តុលាការ​បាន​ដំណើរការ​បើកសវនាកា​រ​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងមកនេះ​។​
នៅក្នុង​សវនាការ គឺ​មិនមាន​វត្តមាន​ជនជាប់ចោទ​ទាំង ៩​នាក់​នោះទេ ប៉ុន្តែ​មាន​មេធាវី​តំណាង​ចូល​ការពារ​ក្តី​នៅក្នុង​សវនាការ​។​

​សំណុំរឿង ឧបឃាត ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» គឺ​តាមរយៈ​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក សម រង្ស៊ី និង​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨​រូប​ផ្សេងទៀត​ដែល​កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​ពីបទ ឧបឃាត ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» តាមរយៈ​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នេះ ចេញ​ដោយ​លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ដែល​ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។​

​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ដែល​បង្គាប់​ឲ្យ​ចូលខ្លួន​មានដូចជាៈ ១. លោក​សម រង្ស៊ី ២. លោក​អេង ឆៃអ៊ាង ៣. លោកស្រី មូរ សុខ​ហួរ ៤. លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ៥. លោក​ហូរ វ៉ាន់ ៦. លោក​ឡុង រី ៧. លោក​ម៉ែន សុថា​វរិ​ន្ទ្រ ៨. លោកស្រី ជូ​ឡុង សូ​មូរ៉ា និង​៩. លោក​នុត រំដួល​។​

​យោងតាម​មាត្រា ៤៥១ ៖ បទ​ឧបឃាត គឺជា​ការប្រព្រឹត្ត​អំពើហិង្សា​មួយ ឬ​ច្រើន ក្នុង​គោលបំណង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បូរណភាព​នៃ​ដែនដី​ជាតិ​។ បទ​ឧបឃាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ តុលាការ​បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង ៨​រូប​។ ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោម​បទ​ចោទ «​ឧបឃាត​» ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» តាមរយៈ​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ មនុស្ស​ទាំង​៩​នាក់​នេះ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៥៣៦ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពីបទ «​ឧបឃាត​» តាម​មាត្រា ២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។
​ជា​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» ផ្តួលរំលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការវិល​ត្រលប់មក​កម្ពុជា​វិញ​របស់លោក សម រង្ស៊ី​» ដោយមាន​ការអំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×