Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​៖ ជុំវិញ​ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី​

spot_img

​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ជម្រាបជូន​សាធារណជន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ពិសេស​បងប្អូន​អ្នកសារព័ត៌មាន ជុំវិញ​ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ៖ ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​តួនាទី​ភារកិច្ច ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌ កម្លាំង​ការិយាល័យ​ស៉ើ​ប​ការ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ បាន​ចុះទៅ​ចាប់ខ្លួន ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នៅផ្ទះ​វីឡា​មួយកន្លែង ក្នុង​បូរី​មូ​ន​ថោ​ន នៅ​ភូមិ​គោក​ចំបក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប៉ុន្ដែ​ការចាប់ខ្លួន​នោះ មិនបាន​សម្រេច​ឡើយ ដោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជាប់​ពាក់ព័ន្ធ​បណ្ដឹង​បរិហាកេរ្ដិ៍​នេះ បានគេច​ចេញពីផ្ទះ​រប​ស់​ខ្លួន​។ ដូច្នេះ​បន្ទាប់ពី​ឡោមព័ទ្ធ​ផ្ទះ​ខាងលើ​អស់​ជាច្រើន​ម៉ោង និង​រក​មិនឃើញ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានសម្រេច​ដកចេញ​មក​វិញ​។​
​ប្រតិបត្តិការ​នេះ គឺ​អនុវត្ត​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌ ដើម្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​យកមក​ប្រគល់ជូន​ចៅក្រម​ស៉ើ​ប​សួរ​តែប៉ុណ្ណោះ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់​បន្ដ​តាម​នីតិវិធី​ច្បាប់ ។​

​សូម​ជម្រាបជូន​ថា លោកស្រី អ៊ា​ន សៀវ​ម៉ី ត្រូវបាន​តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ចូលមក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ដែល​ពាក់ព័ន្ធ​ករណី បរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​។ តែ​បែរជា​ឃើញ​វត្តមាន​របស់លោក​ស្រី​អ៊ា​ន សៀវ​ម៉ី ចូលមក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​ទៅវិញ តើ​ជា​មូលហេតុ​អ្វី​បានជា​លោកស្រី​មក​បំភ្លឺ​មុន​កាលកំណត់​ដូច្នេះ​។ លោកស្រី អ៊ា​ន សៀវ​ម៉ី មាន​ងារ​ជា​ឧកញ៉ា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​V០១ តាម​បណ្ដោយ​ផ្លូវ​គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដែលមាន​ងារ​ជា​ឧកញ៉ា​ល្បីឈ្មោះ​ខាង​ជេរ ជេរ​គេ​កប់ៗ​មាត់ ពេល​ឡាយ នៅក្នុង​ផេ​ក​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិន​ញញើត​មាត់ ពេលនេះ​ត្រូវបាន​ច្បាប់ ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​ហើយ ប៉ុន្តែ​មិនដឹងថា រង​បណ្តឹង​ភាគី​ខាង​ណា​ទេ ស្រាប់តែ​នៅពេលដែល​ច្បាប់​អនុវត្ត ឲ្យ​ចូលមក​បំភ្លឺ​រយៈពេល​ជិត​២​ម៉ោង​រួច​ពេល​លោកស្រី​អ៊ា​ន សៀវ​ម៉ី ចេញពី​តុលាការ​វិញ គាត់​មិនបាន​បកស្រាយ​អ្វី ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នោះទេ គាត់​បាន​ពាក់​ម៉ាស​និង​ពាក់មួក​ឃ្លុំ​បិទ​ជិត​ដូច​និ​ច្ចា ហើយក៏​ឡើង​រថយន្ត​ស៊េរី​ទាប​ម៉ាក​Prus ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AQ-3840​ជិះ​ចេញទៅ​បាត់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×