Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នុះធ្ងន់កហើយ! ស្រី​ស្អាត​ដែល​រងរបួស​ថ្ងៃ​មុននេះ ប្រឈម​ជាប់ពន្ធនាគា​រ ក្នុងករណី​ប្រឌិត​រឿង​ថា «​ខ្លួន​ត្រូវ​វាយ​ប្លន់​ទ្រព្យសម្បត្តិ​ដោយ​អ្នករត់​តាកស៊ី​»

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ ឥឡូវនេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ទៅលើ​ស្រី​ស្អាត​ម្នាក់ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ដោយ​អះអាងថា នាង​ត្រូវបាន​វាយប្រហារ និង​ប្លន់​យក​ទ្រព្យសម្បត្តិ ដោយ​អ្នករត់​តាក់ស៊ី​ម្នាក់​នៅវេលា​ទៀបភ្លឺ​ថ្ងៃនោះ ហើយ​ព័ត៌មាន​របស់​នាង​បង្ក​ការភ្ញាក់ផ្អើល​កក្រើក​បណ្តា​ញ​សង្គម​នៅក្នុង​ប្រទេស​ថៃ ។​

​យោងតាម​ប៉ូលីស ស្ត្រី​ម្នាក់​ឈ្មោះថា Tongprakai Suksriraj អាយុ ២៦ ឆ្នាំ បានមក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍ប៉ូលីស នា​វេលា​ម៉ោង ៣ និង ៤៥ នាទី ទៀបភ្លឺ​ថ្ងៃទី​២១ កុម្ភៈ ។ នាង​បាន​និយាយថា កាបូបដៃ​របស់​នាង​ត្រូវបាន​អ្នករត់​តាក់ស៊ី​ម្នាក់​ប្លន់​យក ដែលមាន​ទឹកប្រាក់​ទាំង​អស់​ក្នុងនោះ​ចំនួន ៤៤៥ ដុល្លារ រួមជាមួយ​កាត ATM និង​អត្តសញ្ញាណ​បណ្ណ​របស់​នាង​ផងដែរ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវ​ប្រសព្វ Nida ខណៈ Tongprakai បាន​កំពុងធ្វើដំណើរ​តាម​តាកស៊ី​មួយ ទៅកាន់​ខុន​ដូរ​របស់​នាង​វិញ នៅ Seri Thai បន្ទាប់ពី​ចេញ​កន្លែង​កំសាន្ត​មួយ ។ ហើយ​នាង​បានមក​កាន់​ប៉ុស្តិ៍ប៉ូលីស ជាមួយ​របួស​នៅត្រង់​ដៃ និង​ផ្ទៃ ពោរពេញ​ទៅដោយ​ឈាម​ជោគជាំ​តែម្តង ។

​ទោះយ៉ាងណា តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​បំពាក់​តាម​ដងផ្លូវ បាន​បង្ហាញថា នាង​ពិតជា​បានធ្វើ​ដំណើរ​តាម​តាក់ស៊ី​ទៅកាន់​ផ្ទះ​របស់​នាង​មែន ប៉ុន្តែ នាង​មិនបាន​ឈប់​នៅ​ផ្លូវ​ប្រសប់​ណាមួយ​នោះទេ ឬ សូម្បី ចុះ​ចេញពី​តាក់ស៊ី ដើម្បី​ទៅ​ដក​លុយ ដូច​អ្វីដែល​នាង​បាន​អះអាង​នៅក្នុង​សក្ខី​សកម្ម​របស់​នាង​នោះទេ ។​

​ចំណែក​កាមេរ៉ា​ពី​សន្តិសុខ​ពី​ខុន​ដូ ក៏បាន​បង្ហាញ Thongprakai ចូលក្នុង​អគារ​តែម្នាក់ឯង ។ ទោះយ៉ាងណា ៣០ នាទី​ក្រោយមក នាង​បាន​ចេញមកក្រៅ ដោយ​អមដំណើរ​ដោយ​មិត្តភក្តិ​ម្នាក់ ។​

​ទីបំផុត​! Thongprakai បាន​សារភាព​ក្នុងអំឡុងពេល​សាកសួរ​ចម្លើយ​ថា មុខរបួស​របស់​នាង គឺ​បង្ក​ឲ្យ​ឈឺចាប់​ដោយ​រូបនាង​ផ្ទាល់​ប៉ុណ្ណោះឯង ។​

​នាង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​របួស​ទាំងនោះ គឺ​ខ្ញុំ​យក​ឡា​ម​មក​ឆូត​ដោយ​ខ្លួនឯង​ខ្ញុំ​ប៉ុណ្ណោះ ។ ខ្ញុំ​ធ្វើបែបនេះ​ដោយសារតែ​រង​សម្ពាធ​ផ្លូវចិត្ត​ខ្លាំងពេក​» ។​

​នាង​ក៏បាន​បញ្ជាក់​ត្រង់ៗ​ថា​៖ «​ខ្ញុំ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង ក៏​ព្រោះតែ​ដោយសារ​មិត្តភក្តិ​ស្រី​របស់ខ្ញុំ​ឲ្យ​ទៅ ព្រោះ​នាង​មានការ​ព្រួយបារម្ភ​អំពីខ្ញុំ ដោយ​នាង​បាន​គិតថា រឿង​របស់ខ្ញុំ​នេះ គឺជា​ការពិត​, ដូច្នេះ បញ្ហា​ពុំ​អាច​គ្រប់គ្រង​បាន​» ។​

​ទន្ទឹមនេះ​ផងដែរ នាង​សូម​លើកដៃ​សំពះ និង​និយាយថា​៖ «​ខ្ញុំ​សូម​ផ្តល់​ការ​អភ័យទោស ពី​បងប្អូន​ជា​អ្នករត់​តាក់ស៊ី​ទាំងអស់ ចំពោះ​ទង្វើ​ដែល​ខ្ញុំ​បានធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ពួកគាត់​ផង​» ។​

​ទោះយ៉ាងណា Thongprakai នឹង​ប្រឈម​បទចោទប្រកាន់ ២ ករណី ដែល​ក្នុងនោះ​ការចេញ​របាយការណ៍​ក្លែងក្លាយ​ដល់​អាជ្ញាធរ ដែល​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគា​រ ៣ ឆ្នាំ និង​ពិន័យ​ប្រាក់ ៥,០០០ បាត ។ រីឯ​មួយ​ករណីនេះ​ទៀត ចោទប្រកាន់​រំលោភបំពាន​ច្បាប់​កុំព្យូទ័រ ក្នុងការ​ផុស​ព័ត៌មាន​ក្លែងក្លាយ បន្ទាប់ពី​បាន​ផុស​កុហក​អំពី​ថា​នាង​ត្រូវបាន​ចោរប្លន់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​បើតាម​ការចោទប្រកាន់ នោះ​នាង​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់ ១០០,០០០ បាត ៕​ ចន្ទី

spot_img
×