Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​គ្រោះ​! ស្រី​ស្អាត​កំពុង​ឈរ​រង់ចាំ​ឆ្លងផ្លូវ​សុខៗ ស្រាប់តែ​ត្រូវ «​ធរណី​» ស្រូប​មួយ​រំពេច ព្រោះតែ​… (​វីដេអូ​)

spot_img

​នេះ​គឺជា​វីដេអូ​ដ៏​រន្ធត់​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ស្រី​ស្អាត​ម្នាក់ ស្រាប់តែ​ត្រូវបាន «​លេប​ចូល​» នៅពេលដែល​រណ្តៅ​ដ៏​ធំ​មួយ​បាន​បើកចំហរ​មួយ​រំពេច ខណៈ​នាង​កំពុង​រង់ចាំ​ឆ្លងផ្លូវ​។​

​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់ និង​គួរ​ឲ្យ​អស់សំណើច​នេះ​ផងដែរ នារី​រងគ្រោះ​មានឈ្មោះ Laura Vilarinho អាយុ ១៩ ឆ្នាំ ត្រូវបាន​ដឹងបាន​របួស​ដាច់​កែងដៃ​ខាងឆ្វេង ប៉ុន្តែ សំណាង​ដែល​នាង​ពុំ​រងរបួស​ធ្ងន់ធ្ងរ​។ វីដេអូ​បានបង្ហាញ​រណ្តៅ​ជម្រៅ​ជិត ២ ម៉ែត្រ បាន​បើកចំហរ​មួយ​រំពេច នៅលើ​ផ្លូវ​មួយកន្លែង នៅក្នុង Uberlandia ប្រទេស​ប្រេ​ស៊ី​ល បណ្តាល​ឲ្យ​ស្រី​ស្អាត​ដែល​កំពុង​ឈរ​នៅលើ​ផ្លូវ ត្រូវ​ធ្លាក់ចូល​ក្នុងនោះ​តែម្តង​។​

​នាង Vilarinho ជា​និស្សិត​ច្បាប់ បាន​កំពុង​ដើរ​ឆ្លងផ្លូវ​ជាមួយ​ម្តាយ​របស់​នាង នៅពេលនោះ នាង​បាន​ជួប​គ្រោះ​ស៊យ គឺ​ខណៈ​កំពុង​ឈរ​រង់ចាំ​រថយន្ត​ឆ្លងកាត់​ផុត ក៏​ស្រាប់តែ​ដី​នៅ​ខាងក្រោម​ជើង​របស់​នាង បាន​បាក់ស្រុត ហើយ​ប្រែ​ទៅជា​រណ្តៅ «​លេប​» យក​នាង​ទៅ​ក្នុងនោះ​តែម្តង​។

​ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង ម្តាយ​របស់​នាង​ពិតជា​រន្ធត់​ខ្លាំងណាស់ និង​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​កូនស្រី​។ ភ្លាមៗ​នោះ គេ​ក៏​បានឃើញ​មនុស្សម្នា​នៅក្បែរនោះ បាន​រត់​មកជួយ​សង្គ្រោះ​។​

​ក្រុម​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​ពេទ្យ ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ហើយ​ពួកគេ​បាន​ជួយសង្គ្រោះ Vilarinho និង​ត្រួតពិនិត្យ​របួស​មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​, ទីភ្នាក់ងារ​ផ្គត់ផ្គង់​ទឹក និង​ទឹកស្អាត​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ បាន​និយាយថា ឧបទ្ទវ​ហេតុនេះ គឺ​បង្កឡើង​ដោយសារ​ទឹកភ្លៀង​យ៉ាងគំហុក​ថ្មីៗ​នេះ ដែល​អាច​នាំឱ្យមាន​ស្នាម​ប្រេះ​នៅក្នុង​តំបន់ និង​បង្កឱ្យមាន​សំណឹក​ដី​។​

​ផ្លូវ​នៃ​ឧប្បត្តិ​ហេតុនេះ​គឺជា​ផ្លូវ​មួយ​ដែល​មមាញឹក​បំផុត​នៅក្នុង​ទីក្រុង ហើយ​ត្រូវបាន​សាងសង់​នៅលើ​កំពូល​លំហូរ​ទឹក​។ ហើយ​ឲ្យ​តែ​នៅពេល​រដូវវស្សា​មកដល់ ទីក្រុង​នេះ​ក៏​ជួបប្រទះ​ទឹកជំនន់​ញឹកញាប់​ផងដែរ​។​

​លោក Kleyton Silas អ្នកគ្រប់គ្រង​ផ្នែក​លូ​បាន​និយាយថា ការស៊ើបអង្កេត​ពេញលេញ​នឹងត្រូវ​ធ្វើឡើង​ដើម្បី​រកឱ្យឃើញ​នូវ​អ្វីដែល​បានកើត​ឡើង​។​

​លោក Kleyton បាន​ប្រាប់ Record TV ថា​៖ “​មាន​ដើមឈើ​មួយ​ដែល​ត្រូវបាន​គេ​យកចេញ​ថ្មីៗ​នេះ ហើយ​ឬ​សរប​ស់វា​អាច​នឹង​ធ្វើឱ្យ​ខូច​ដល់​គ្រឹះ​នៃ​ផ្លូវ​ក្រាល​ថ្ម​។ វា​លឿន​ពេក​ក្នុង​ការនិយាយ​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​ឧប្បត្តិ​ហេតុនេះ ប៉ុន្តែ​យើង​មាន​ចេតនា​ដើម្បី​ទទួលបាន​ចម្លើយ​ពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×