Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ ក្រុមប្រឹក្សាវិន័យ​នឹង​ពិនិត្យមើល​រឿង​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ដែល​ស្ត្រី​ពាណិជ្ជករ​ប្តឹង​

spot_img

​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់ CEN ថា ចំពោះ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍​អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ដែល​ត្រូវបាន​ស្ត្រី​ម្នាក់​ជា​ពាណិជ្ជករ​ម្នាក់​ប្តឹង​ថា ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង គឺ​ក្រុមប្រឹក្សាវិន័យ​នឹងសិក្សា​ស្រាវជ្រាវ​រឿងនេះ តើ​វា​យ៉ាងម៉េច មូលហេតុ​យ៉ាងណា​ខុសឆ្គង​របៀប​ណា​? ប៉ុន្តែ​សម្តេច​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ​ទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍​អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ ត្រូវបាន​អ្នកស្រី ឌួង ហេ​ម៉ាលី​ស មុខរបរ​ពាណិជ្ជករ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការខេត្ត​កំពង់ស្ពឺ ពីបទ​ប្រើ​ហិង្សា និង​បង្ខាំង​ដោយ​ខុសច្បាប់​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ចំពោះ​ករណីនេះ សម្តេច​មិនទាន់​ទទួលបាន​របាយការណ៍​នៅឡើយ​ទេ ហើយ​សម្តេច​បានឃើញ​សារព័ត៌មាន​ចុះផ្សាយ​រឿងនេះ ហេតុនេះ​ត្រូវតែ​ពិនិត្យមើល​ស៊ើបអង្កេត​មើល​សិន មិនទាន់​សន្និដ្ឋានថា រឿងនេះ​វា​យ៉ាងណាទេ​។ ដោយ​សម្តេច​បានបញ្ជាក់​ថា “​បន្តិចទៀត​ធ្វើការ​ស៊ើបអង្កេត​ហើយ កិច្ចការ​ទាំងអស់នេះ គឺ​ក្រុមប្រឹក្សាវិន័យ​ត្រូវតែ​បង្កើតឡើង​សិក្សា​ស្រាវជ្រាវ​មើល​អំពី​មូលហេតុ និង​ការខុសឆ្គង​របៀប​ណា​”​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ពាណិជ្ជករ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត​ដែល​កំពុង​ជិះ​តែ​ពីរ​នាក់​លើ​ដងផ្លូវ​ស្ថិតនៅ​ចំណុច​មុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គម្រាម​មិន​ឲ្យ​ស្រែក និង គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ​រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក​នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី​ជា​នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់​វេលា​ម៉ោង​៧​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល​ចុះមក​អន្តរាគមន៍​រំដោះ​អ្នកស្រី​ចេញពីផ្ទះ​ដែល​បាន​បង្ខាំង​អ្នកស្រី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×