Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អេស៊ីលីដា ត្រៀម​មូលនិធិ​ជិត​៦០០​លាន​ដុល្លារ ដើម្បី​ផ្តល់​កម្ចី​ដល់​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​

spot_img

​ភ្នំពេញ ៖ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក​បណ្ឌិត អ៊ិន ចាន់នី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ធនាគារ​អេស៊ីលីដា​បាន​ត្រៀម​មូលនិធិ​ជិត ៦០០​លាន​ដុល្លារ​សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​ឆ្នាំ​២០២១​នេះ​។​

​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ថ្លែងបន្តថា​៖«​ឆ្នាំ​២០២០ អេស៊ីលីដា នៅតែ​បន្ដ​ផ្ដល់​ឥណទាន​ដែលមាន​តម្លៃ​សមរម្យ​ដល់​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ យ៉ាងណាមិញ នៅ​ឆ្នាំ​២០២១ អេស៊ីលីដា ក៏​កំពុង​ត្រៀម​មូលនិធិ​កម្ចី​ផ្ដល់ជូន​សហគ្រាស​ក្នុង​វិស័យនេះ ជិត​៦០០​លាន​ដុល្លារ​បន្ថែមទៀត​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី​បន្តថា ការលូតលាស់​នៅក្នុង​វិស័យ​ធនាគារ នៅ​ឆ្នាំ​២០២០ គឺ​ត្រូវបាន​ជួយ​ជំរុញ​ពីក្រោយ ដោយ​រាជរដ្ឋាភិបាល​ខណៈដែល​កន្លងមក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្កើត​នូវ​ធនាគារ​រដ្ឋ SME Bank ដើម្បី​សហការគ្នាជាមួយ​ធនាគារឯកជន​ក្នុង​ការផ្ដល់​ប្រាក់កម្ចី​ទៅដល់​អតិថិជន​ដែលមាន​ទ្រព្យ​បញ្ចាំ​មិន​គ្រប់គ្រាន់​។​

​គូសបញ្ជាក់ថា កាលពី​ឆ្នាំ​២០២០ កន្លងទៅ ធនាគារ​អេស៊ីលីដា បានផ្ដល់​ប្រាក់​មូលនិធិ​តាមរយៈ​ការសហការ​ជាមួយនឹង​ធនាគារ SME Bank របស់​រដ្ឋ​ប្រមាណ ២៣​លាន​ដុល្លារ នៅក្នុង​ចំណោម​ថវិកា​៥០​លាន​ដុល្លារ​ពី​ខាង​វិស័យ​ឯកជន ដែល​បាន​ដាក់ចេញ​ដោយ​ធនាគារ​រដ្ឋ SME Bank of Cambodia ដែលមាន​ដើមទុន ១០០​លាន​ដុល្លារ​។​

​បន្ថែម​លើ​នេះ នាពេល​កន្លងទៅ​ថ្មីៗ​នេះដែរ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​រៀបចំ​នូវ​មូលនិធិ​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត សម្រាប់​ការធានា​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ និង​ហិញ្ញ​វត្ថុ ដោយ​មូលនិធិ​នេះ អាច​បង្ក​នូវ​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​អាច​ផ្ដល់ប្រាក់​កម្ចី​ដល់​ទៅ​អ្នកប្រើប្រាស់​ដល់​ទៅ​ទំហំ​កម្ចី ២​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×