Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​និង​អ្នក​ដែល​កំពុង​រស់នៅ ឬ​ប្រកប​អាជីវកម្ម​នៅលើ​ចំណីផ្លូវ​សាធារណៈ វិថី​៧​មករា ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត​រុះរើ​សំណង់​ចេញ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៩​ខែមករា​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយច្បាប់ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជម្រាបជូន​ពលរដ្ឋ​និង​អ្នក​ដែល​កំពុង​រស់នៅ ឬ​ប្រកប​អាជីវកម្ម​នៅលើ​ចំណីផ្លូវ​សាធារណៈ វិថី​៧​មករា ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត (​ផ្លូវ​លេខ​២០០)​ក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឲ្យ​រុះរើ​សំណង់​ចេញ ចាប់​ពីថ្ងៃ​ជូនដំណឹង​ជា​លើកចុងក្រោយ​នេះ រហូតដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ជា​កំហិត ដើម្បី​ដំណើរការ​ស្ថាបនា​ពង្រីក​ផ្លូវ ។​

​បច្ចុប្បន្ន ដោយសារតែ​លោក លោកស្រី មិនបាន​រុះរើ​សំណង់ និង​ការ្យ​ផ្សេងៗ ដែល​បាន​សង់ លើ​ចំណី​វិថី​៧​មករា​(​ផ្លូវ​លេខ​២០០) ចេញ​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ក្រុងព្រះសីហនុ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​។​

​ដូច្នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជូនដំណឹង​ដល់ លោក លោកស្រី ជា​លើកចុងក្រោយ ត្រូវ​រុះរើ សំណង់ និង​ការ្យ​ផ្សេងៗ ដែល​បាន​សាងសង់​នៅលើ​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅលើ​វិថី​៧​មករា ( ផ្លូវ​លេខ​២០០) ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ជូន ដំណឹង​នេះ​រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​កំហិត​។​

​ក្នុងករណី លោក លោកស្រី មិន​រុះរើ​តាម​ខ្លឹម​សារលិខិត​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចុះ អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×