Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​4​ព្រឹក​ដល់​ម៉ោង​5​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង ៤៩​។
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​អភិជន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅក្នុង​ថ្ងៃនេះ​ទោះ​លោកអ្នក​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ បើជា​អ្នក​ប្រក​កប​មុខរបរ​រកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តី​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ៦ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ នៅ​ថ្ងៃ​បើទោះជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​គឺមាន​លក្ខណៈ​ពេញដៃពេញជើង​និង​តែង​ជោគជ័យ​ត្រឡប់មកវិញ​ផង​។ សម្រាប់​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺមាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គោលបំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា​បន្តិច ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ ការងារ​នៅថ្ងៃនេះ​លោកអ្នក​ចាំបាច់​ត្រូវ​វិនិយោគ​កម្លាំងកាយ​កម្លាំងចិត្ត​អោយបាន​ច្រើន​ទើប​អាច​សង្ឃឹម​បាន​លទ្ធផល​ដូច​គាប់​បំណង​ត្រឡប់មកវិញ ហើយ​បើ​លោកអ្នក​ចូល​បំពេញ​កិច្ចការងារ​មួយ​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​គិតគូរ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះថា​ផល​លំបាក​នោះ​ក៏​ងាយ​នឹង​ធ្លា​ក់មក​ត្រូវ​រែកពន់​បន្តិច​ដែរ​ទេ​។ ចំណែក​លុយកាក់​វិញ​នោះ​មាន​ប្រាក់ចំណូល​ល្អ​គួរ​សមតែ​ចំណាយ​ច្រើន​បន្តិច ដូច្នេះ​លោកអ្នក​ត្រូវ​សម្រួល​ផែនការ​ចំណាយ​អោយ​សម​ហេតុផល​ទើប​មាន​សល់​សន្សំទុក​នៅ​ថ្ងៃមុខ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុវត្ថិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចេញ​ក្រៅ​ជួប​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​ខ្លះ​នោះ​ឱកាស​នឹង​អាច​បាន​ជួប​គូព្រេង​ផង​ក៏​ថា​បាន​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ នៅថ្ងៃនេះ​ដួង​រាសី​ងើប​ឡើងវិញ ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​សម្រុក​ការងារ​ពេញទី​។ សម្រាប់​លោកអ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ក្តី​មិនមាន​អ្វី​តាម​មក​រាំងស្ទះ​យាយី​ឡើយ​គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ជា​គួរ​ជាទី​ពេញចិត្ត​។ ចំណែក​រឿង​ស្នេហា​រវាង​កំលោះ​ក្រមុំ​ក៏​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំអោយមាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
​-សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលដំណឹង​ល្អ​ឬ​មានជោគ​លាភ​អ្វីមួយ​ចូល​មកអោយ​សប្បាយចិត្ត​ផង​។ សម្រាប់​លោក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នោះ​ការជួញដូរ​ទីជិត​ឆ្ងាយ​គឺ​តែង​ទទួលផល​ជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។ ចំណែកឯ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺ​តែង​ជួប​សុខដុម​ដូច​សព្វមួយដង​។ ចំណែក​មនោ​សស​ញ្ចេ​ត​នា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​ផ្អែមល្ហែម​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៧ ។​
-​សូម​ខ​មិន​លេខ ៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​នឹង​ជួបតែ​ក្តី​សោម​ម​ន្ស​ច្រើន​លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះ​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឲ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែម​ល្អែ​ម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ រាល់​កិច្ចការងារ​ដែល​លោកអ្នក​ប៉ងប្រាថ្នា​ថ្ងៃនេះ​គឺ​តែង​ទទួលបាន​ផល​សម្រេច​និង​រមែង​តែង​ជួបតែ​នឹង​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ធ្វើអោយ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺអាច​ប្រមូល​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត និង​បើ​ចង់​ចរចា​ទំនិញ​អ្វីមួយ​ផង​គឺ​តែង​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹក​និង​ត្រី​នា​រដូវវស្សា​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង​។​
​-លេខ​នៃ​លាភ​សំណាង​គឺ ៤៨ និង​លេខ​៥៩ ។​
-​សូម​ខ​មិន​លេខ ១៦៨​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅថ្ងៃនេះ​ដួង​រាសី​ងើប​ឡើងវិញ ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ពីព្រោះថា​ផល​ល្អៗ​នោះបាន​នឹង​កំពុង​រង់ចាំ​លោកអ្នក​ជានិច្ច​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ក្តី​មិនមាន​អ្វី​តាម​មក​រាំងស្ទះ​តាម​យាយី​ឡើយ​គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។ ចំណែកឯ​រឿង​ស្នេហា​រវាង​ប្រុស​និង​ស្រី​ក្រមុំ​និង​កំលោះ​នោះ​ក៏​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំអោយមាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ​៕

​ឆ្នាំវក​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៩១ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅក្នុង​ថ្ងៃ​លោកអ្នក​ធ្វើ​អី្វ​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​គាប់ចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២១​និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ក៏​តែង​ភ្លឺ​ថ្លា​និង​ជួប​ក្តី​សោមនស្ស​ច្រើន​លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​អ្នករកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែម​ល្អែ​ម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៩៩​និង​លេខ ៧៧ ។​
-​សូម​ខ​មិន​លេខ​៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ ការងារ​លោកអ្នក​នៅថ្ងៃនេះ​ដំណើរ​ការល្អ​ណាស់​ទោះបី​ពុំ​សូវ​ឆ្លើយតប​មកវិញ​ភ្លាមៗ​យ៉ាងណាក៏ដោយ​គឺ​គ្រប់​គំរោង​សុទ្ធតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ចំណែក​បញ្ហា​លុយកាក់​វិញ​ពុំ​មានឱកាស​ការរកបាន​ខ្ទង់​ចំណូល​ប៉ុន្មាន​ទេ តែ​ក៏បាន​ទទួល​ចំណូល​តូចៗ​ពី​ការវិនិយោគ​នោះ​ភ្លាមៗ​ដែរ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​មានការ​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​ទំនិញ​អ្វីមួយ​ផង​តែង​សម្រេច​ចប់​ចុង​ចប់​ដើម​គាប់​ដូច​បំណង​។ មនោសញ្ចេតនា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ និង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​បៃតង​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៨​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​សម្បត្តិ​សំពៅ​ហ្មួ​ង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ទទួល​នូវ​ភាព​ក្តៅ​ខ្លះ​ត្រជាក់​ខ្លះ ហើយ​ការបំពេញ​ការងារ​ទៀតសោត​ក៏​មិនសូវ​ជា​រលូន​ល្អ​ទេ ព្រោះ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​ចូលមក​យាយី ប៉ុន្តែ​លុយកាក់​វិញ​នោះ​មានឱកាស​ហូរ​ចូល​ទ្រព្យ​និង​អាច​សល់​ខ្លះៗ​សម្រាប់​សន្សំទុក​ដែរ​។ សម្រាប់​អ្នក​ប្រប​មុខរបរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ បើ​លោកអ្នក​ចង់​រកស៊ី​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ជំនួញ​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ពុំ​អាច​ជួប​ផល​លំបាក​អាក្រក់​ណាមួយ​ទៅ​ថ្ងៃក្រោយ​។ រីឯ​មនោសញ្ចេតនា​ស្នេហា​រវាង​កំលោះ​ក្រមុំ​ត្រូវមាន​ពេល​នៅក្បែរ​គ្នា​អោយបាន​ច្រើន ហើយ​ព្យាយាម​រក​ពេល​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​នឹង​គ្នា ទើប​អាច​ឈានដល់​ថ្ងៃ​អាពាហ៍ពិពាហ៍​កើត​៕

spot_img
×