Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាស់​ដូច​ថ្ងៃ​! ក្រោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ព្រម​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលា ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត និង​អ្នកស្រី ទ្រី ដា​ណា លើកឡើង​បែបនេះ​តែម្ដង​…

spot_img

​ភ្នំពេញ ៖ សូម​រំលឹក​ឡើងវិញ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ជា​អ្នកលក់​ផលិតផល​អន​ឡាញ និង​ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ថា​ឧកញ៉ា​កំពូល​ស្តេច​ជេរ​ស្រុក​ខ្មែរ បាន​ជិះ​រថយន្ត Prius ស៊េរី​ទាប បន្លំ​ខ្លួន​ស្ថិតក្នុង​សម្លៀកបំពាក់​យ៉ាង​សាមញ្ញ​មើល​សឹង​មិន​ស្គាល់ ដើរចូល​តុលាការ ទៅតាម​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ម្តង​រួចហើយ​។ ប៉ុន្តែ ការចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅពេលនោះ គេ​ពុំបាន​ដឹងថា ឧកញ៉ា​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​នោះទេ​។​

​ដោយឡែក កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ មហាជន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពិត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​បានឃើញ​សមត្ថកិច្ច​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​របស់​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ស្ថិតនៅក្នុង​បូរី​មូ​ន​ថោ​ន នៅ​ភូមិ​គោក​ចំបក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​ការប៉ុនប៉ង​ចាប់ខ្លួន​នោះ មិនបាន​សម្រេច​ឡើយ ដោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជាប់​ពាក់ព័ន្ធ​បណ្ដឹង​បរិហាកេរ្ដិ៍​នេះ បានគេច​ចេញពីផ្ទះ​រប​ស់​ខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ដកថយ​វិញ​ផងដែរ ក្រោយ​ឡោមព័ទ្ធ​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​ទោះយ៉ាងណា នៅ​ទីបំផុត នា​រសៀល​ម្សិលមិញ​នេះ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ ក៏​លេចមុខ​ឧកញ៉ា អ៊ា​ន សៀវ​មុ​ី ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ ទាក់ទង​នឹង​បទ​បរិហាកេរ្តិ៍​នោះ ដែល​ក៏​គេ​នៅ​ពុំ​ដឹងថា​ដើមបណ្តឹង​ជា​អ្នកណា​នោះទេ​។ តែ​យ៉ាងណា ក្រោយ​បំភ្លឺ​រួច តុលាការ​ក៏​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​ផងដែរ​។​

​តែ​គួរ​ឲ្យ​កត់សម្គាល់ថា គឺ​ក្រោយ​ឧកញ៉ា​ខាងលើ​រូបនេះ​ចូល​បំភ្លឺ ស្រាប់តែ​អ្នក​មីង​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​ធ្លាប់មាន​រឿងរ៉ាវ​ជាមួយ ក៏បាន​លើកឡើងថា​៖ «​សូម​រាស្ត្រ​ទាំងអស់​ជួយ​តាមដាន​មើល​រឿងនេះ​ផង​ប្រយ័ត្ន​មាន​អា​វប្បធម៌​អន្តរាគមន៍​ឲ្យ​រួច​ពី​ការ​ចោទ​របស់​តុលាការ ។ » សារព័ត៌​មានបាន​ចោទ​ជា​សំណួរ​សួរថា តើ​លោកស្រី​ឧកញ៉ា​អ៊ា​ន​សៀវ​ម៉ី អាច​រត់​រួច​ពី​សំណាញ់​ផ្លូវ​ច្បា​-​ប់​ដែរឬទេ​?»​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកស្រី ទ្រី ដា​ណា ដែល​ក៏​ធ្លាប់មាន​រឿងរ៉ាវ​ចោទ​ពីបទ​បរិហាកេរ្តិ៍​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​ដំបូង​គេ​ជាមួយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​បាន​ដៀមដាម​ខ្លួន​ដូចជា មី​ស្រី​មុខ​ឈើ ឬ​ប្តី​ដូច​កញ្ជះ​ជាដើម ក៏បាន​ស៊ែរ​វីដេអូ ដោយ​ភ្ជាប់​សារ​មួយ​ឃ្លា​បែបនេះ​ថា​៖ «​ជេ​គេ​សាហាវ​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​មួយ​នេះ មើល​ហើយ​ពិចារណា​ផង​បងប្អូន ខ្ញុំ​តំណាង​ឲ្យ​សមាជិក​ក្នុង​ដៃ​ជាង​៧​ម៉ឺន​នាក់ រង់ចាំ​ការសម្រេច​ពី​តុលា​ការរក​យុត្តិធម៌​ឲ្យ​ខ្ញុំ​»​។ អ្នកស្រី ទ្រី ដា​ណា ក៏បាន​បញ្ជាក់ថា​៖ «​រង់ចាំ​ការសម្រេច​របស់​តុលាការ​ទាំងអស់គ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×