Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ឥឡូវ​ឆ្លាតៗ​ណាស់​! ម្តាយ​ម្នាក់​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​រកឃើញ​កូនស្រី​អាយុ​៥​ឆ្នាំ ទិញ​ស្បែកជើង​តាម​អន​ឡាញ ទាំង​ពុំ​បានដឹង​

spot_img

​ក្មេងៗ​សព្វថ្ងៃនេះ​ឆ្លាតៗ​ណាស់ ដោយ​ពួកគេ​ឆាប់​យល់ និង​ចាប់បាន​នូវ​ជំនាញ​អ្វីៗ ហើយ​ជារឿយៗ​ក៏​ជា​អ្នក​បង្រៀន​យើង​ជា​មនុស្ស​ចាស់ ឬ ពេញវ័យ​នូវ​អ្វី​ថ្មីៗ ដែល​ចេះ​មិន​ដល់ ជាពិសេស​ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​។​

​ហេតុ​ដូច្នេះហើយ វា​មិនមាន​ការភ្ញាក់ផ្អើល​នោះទេ ដែល​ពួកគេ​មាន​សមត្ថភាព ក្នុងការ​ប្រើ​ស្មា​ត​ហ្វូ​ន ហើយ​ក្មេង​ខ្លះ​ថែមទាំង​អាច​ទិញ​ទំនិញ​តាម​អ៊ិន​ធឺ​ណេ​ត​ដោយ​ខ្លួនឯងបាន​ទៀតផង នេះ​ជាការ​ពិត​!​។​

​ជាក់ស្តែង ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Ain Musa បាន​ចែក​រំ​លេក​នៅលើ​គ្រុប​ហ្វេ​ស​ប៊ុ​កមួយ បង្ហាញ​ពី​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដឹងថា កូនស្រី​អាយុ ៥ ឆ្នាំ របស់​នាង បាន​ទិញ​ស្បែកជើង​ម៉ាក Elsa តាមរយៈ​ការទិញ​ទំនិញ​តាម​អ៊ិន​ធឺ​ណេ​ត​ដោយ​មិន​បានដឹង​។​

​នៅក្នុង​ការ​បង្ហោះ​របស់​នាង ម្តាយ​រូបនេះ​បាន​ចែករំលែក​ពី​ការភ្ញាក់ផ្អើល​នេះ នៅពេល​នាង​ទទួល​កញ្ចប់​អីវ៉ាន់​ពី​អ្នក​ដឹកទំនិញ ខណៈ​នាង​ពុំ​បានធ្វើ​ការបញ្ជាទិញ​ទំនិញ​អន​ឡាញ​ណាមួយ​ពីមុន​សោះ​។ នៅពេល​នាង​ឆែក​មើល​ខ្លឹមសារ​ក្នុង​ប្រអប់ នាង​ពិត​មានការ​ភ្ញាក់ផ្អើល ខណៈ​រកឃើញ​ស្បែក​កូនក្មេង​១​គូ​ក្នុងនោះ​។​

​ភ្លាមៗ​នោះ នាង​បាន​ចូលទៅ​បើក​កម្មវិធី Shopee របស់​នាង ហើយ​វា​បាន​បង្ហាញថា មិនមែន​ការបញ្ជាទិញ​ត្រូវបាន​ធ្វើឡើង​នោះទេ​។ បន្ទាប់មក នាង​ក៏បាន​បើក​កម្មវិធី Lazada មួយទៀត ឃើញ​ហើយ​កប់យោបល់ និង​សុំ​ចាញ់កូនៗ​ហើយ​។​

​នាង Ain បាន​ប្រាប់​ឲ្យ​ដឹងថា ស្បែកជើង​នោះ​មានតម្លៃ ១៥ ដុល្លារ ហើយ​កូនស្រី​របស់​នាង​ពុំមែន​ទិញ​តែ​១​គូ​ទេ គឺ​ទិញ​ដល់​ទៅ​២​គូ ព្រោះ​នាង​ចង់​ឲ្យ​ប្អូនស្រី​តូច​របស់​នាង​បាន​ពាក់​ដែរ​។​

Ain ក៏បាន​និយាយ​ត្រង់ៗ​ថា នាង​ចង់​ស្តីបន្ទោស​កូនស្រី​ដែរ ប៉ុន្តែ បន្ទាប់ពី​បានឃើញ​ទឹកមុខ​ដ៏​រំភើប​របស់​កូន នាង​ក៏បាន​រំសាយ​អារម្មណ៍​ខឹង ធ្វើ​ម៉េច​បើ​អ្វីៗ​បានកើត​ឡើងទៅ​ហើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×