Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ស្រុក​ថ្មគោល បង្ក្រាប​ល្បែងភ្នាល់​ជល់​មាន់ ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន​០៣​នាក់ និង​ម៉ូតូ​ចំនួន ២៣ គ្រឿង​

spot_img

បាត់ដំបង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ​បឹង​ព្រៃ ស្ថិតក្នុង​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ស្របតាម​មតិ​ណែនាំ​របស់លោក​វរសេនីយ៍ឯក លឹម​ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​តា​គី ប៉ុស្តិ៍​គោក​ឃ្មុំ​បាន​បង្ក្រាប​ករណី​ល្បែងភ្នាល់​(​ជល់​មាន់​)​មួយ​ករណី និង​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​បាន​ចំនួន ០៣​នាក់​ក្នុងចំណោម​បក្ខពួក​ផ្សេងទៀត​ដែល​រត់គេចខ្លួន​ខណៈពេល​សមត្ថកិច្ច​ទៅដល់​។

​សមត្ថកិច្ច​ដកហូត​សម្ភារ​តាង​រួមមាន សង្វៀន​ជល់​មាន់​ចំនួន​០២ មាន់​ជល់​ចំនួន​០៥ ក្បាល ជញ្ជីង​តូច​ថ្លឹង​មាន់​ចំនួន​០១ កំរាល​ក្រាល​ចំនួន​០២ ឆ្នាំង​សម្រាប់​ដាំទឹក​ស្អំ​មាន់​ចំនួន​០២ និង​ម៉ូតូ​ចំនួន ២៣ គ្រឿង​។​
​នៅពេលនេះ សមត្ថកិច្ច​នគរបាល​កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

spot_img
×