Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះហើយ​ទឹកចិត្ត​ម្តាយ​! ចោរ​ចូល​ប្លន់​បាញ់ប្រហារ​ក្នុង​ហាង​អាហារ ម្តាយ​មិន​ខ្លាច​ស្លាប់ ស៊ូ​យក​ខ្លួន​ពាំង​ការពារ​កូន ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ណាស់ នៅពេលដែល​ខ្មាន់កាំភ្លើង បាន​បើក​ការបាញ់ប្រហារ​ប្លន់​នៅក្នុង​ហាង​ហាំ​បឺ​ហ្គឺ​មួយកន្លែង នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​នាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​បាន​ស្រ​វ៉ា​ឱប​កូនប្រុស​របស់​នាង​យ៉ាង​លឿន ហើយ​ផ្តួលខ្លួន​ភ្លាមៗ ដើម្បី​ធ្វើជា​ខែល​ការពារ​កូន​។​

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ បានកើត​ឡើង​នៅ​ទីប្រជុំជន Federal of Recanto das Emas ប្រទេស​ប្រេ​ស៊ី​ល កាលពី​យប់​ថ្ងៃអាទិត្យ ខណៈពេលដែល​អ្នកស្រី Rafaela Dantas កំពុង​ញ៉ាំ​អាហារ​ជាមួយ​ប្តី និង​មិត្តភក្តិ​របស់​អ្នកស្រី បន្ទាប់ពី​បាន​ចូលរួម​កម្មវិធី​ព្រះវិហារ​ក្នុង​តំបន់​។​

​អ្នកស្រី Dantas ដែលមាន​ផ្ទៃពោះ ៦ ខែ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ប្រេ​ស៊ី​ល G1 ថា ដំបូង អ្នកស្រី​គិតថា​ជនសង្ស័យ​ទាំង​២ មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​ភ្ញៀវ​ម្នាក់ ក្នុងចំណោម​ភ្ញៀវ​ទាំងអស់​នៅក្នុង​ហាង ដោយ​ពុំបាន​នឹង​គិតថា ពួកគេ​គឺជា​ចោរប្លន់​នោះទេ​។​

​ខណៈពេលដែល​ប្រកាស​ពី​ចេតនា​របស់​ពួកគេ​ក្នុងការ​ប្លន់ និង​ប្រមូលយក​របស់ទ្រព្យរ​រប​ស់​ភ្ញៀវ ខ្មាន់កាំភ្លើង​បាន​តម្រង់​កាំភ្លើង ទៅរក​ពួកគេ ឲ្យ​រត់​ចេញពី​ហាង​ទាំង​ព្រលឹងចុងសក់ យក​រួច​តែ​ប្រាស​អាយុ​។ ហើយ​នៅពេលនោះ​ផងដែរ ម្តាយ​ដ៏​អស្ចារ្យ​នេះ ក៏បាន​ស្រវាឱប​.​កកូន​ប្រុស និង​ផ្តួលខ្លួន​ទៅនឹង​ដី​ក្បែរ​ជើង​តុ ដើម្បី​ការពារ​កូនប្រុស​អាយុ ៤ ឆ្នាំ របស់​នាង​។​

​អ្នកស្រី Dantas និយាយថា​៖ «​វា​ជា​អ្វីដែល​យើង​មិនដែល​រំពឹងថា​នឹង​កើតឡើង​។ នៅក្នុង​វេលា​នៃ​ភាព​អស់សង្ឃឹម​នៅ​ទីនោះ ប្រតិកម្ម​ដំបូង​ដែល​យើង​មាន គឺជា​ការលើកទឹកចិត្ត​ប៉ុណ្ណោះ​»​។​

​ទោះយ៉ាងណា នេះ​ចាត់ទុកជា​សំណាង​ផងដែរ ដែល​ពុំមាន​ភ្ញៀវ​ណា​ម្នាក់​របួស និង​គ្រោះថ្នាក់​ដល់​អាយុជីវិត នៅក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×