Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សុខទុក្ខ​កងកម្លាំង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅក្នុង​ស្រុក​អូរជ្រៅ​-​ស្រុក​ស្វាយចេក

spot_img

​ភ្នំពេញ ៖ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ និង​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កងវិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពុង​ស្ថាបនា​ផ្លូវ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ផ្លូវ​នេះ​បាន​ខូចខាត​បំផ្លាញ​ដោយ​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ​២០២០ កន្លងមក ហើយ​ស្ថាបនា​ឡើងវិញ​ដើម្បីអោយ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ដោយ​ងាយស្រួល​។

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំងពីរ​ទីតាំង​ខាងលើ លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន​ក្នុង​បញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ដែល​បាន​ខិតខំ​ស្ថាបនា​ផ្លូវ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឱ្យបាន​ងាយស្រួល ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុងពេលដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ កងយោធពល​ខេមរភូមិន្ទ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​ការ ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចំរើន ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក ឱ្យ​បន្ត​ខិតខំ​ស្ថាបនា​ផ្លូវ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធានាបាន​ទាំង​បរិមាណ គុណភាព និង សោភ័ណភាព​ផងដែរ​។

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ថិតនៅ​ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ឧ​ត្ត​ម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​បន្តដំណើ​រ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ គ្រោះទឹកជំនន់ ស្ថិតនៅ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​ជ័យ​បន្តទៀត​។

​តាម​របាយការណ៍​រប​ស់លោក​ឧ​ត្ត​ម​សេន​យ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម បានបញ្ជាក់​ឱ្យដឹងថា ការ​ស្ថាប​វា​នា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ​ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ​នេះ ត្រូវ​វ​បាន​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក​ដឹកនាំ​កម្លាំង និង​គ្រឿងចក្រ​ចុះ​បំពេញភារកិច្ច​កាលពី ថ្ងៃទី​២២-​ខែធ្នូ ឆ្នាំ​២០២០ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៥-​ខែ​មិនា ឆ្នាំ​២០២១ ខាងមុខនេះ ។ កងវិស្វកម្ម​កងទ័ព​ជើងគោក បាន​ប្រើប្រាស់​រថយន្ត គ្រឿងចក្រ​សរុប ១៧​គ្រឿង ។ ជា​លទ្ធផល​ការងារ​មកដល់​ថ្ងៃនេះ បានធ្វើការ​ឈូស ឆាយ និង​ដឹក​គ្រួស​ចាក់​ផ្លូវ​បាន​ប្រវែង សរុប ៣៦០១.​ម៉ែត្រ លើ​ចំងាយ​ផ្លូវ​សរុប​ប្រវែង ៩៣០០.​ម៉ែត្រ ។ ក្រៅពីនេះ​កម្លាំង​វិស្វកម្ម​បាន​កៀរ​-​កិនគ្រួស​ក្រហម​បាន​ប្រវែង សរុប ១៨០០.​ម ។

​ជា​លទ្ធផល កងវិស្វកម្ម​កងទ័ព​ជើងគោក​សំរេចបាន ក្នុងការ​ស្ថាបនា​ផ្លូវ ស្ថិតនៅក្នុង​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក វាយតម្លៃ​ជារួម​សម្រេច​លទ្ធផល​បាន​ចំនួន​៦០%​ហើយ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក អមដំណើរ​ដោយ ឯកឧត្តម​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​នាយទាហានជាន់ខ្ពស់​កង​ទ័ពជើងគោក​ជាច្រើនរូប​ទៀត​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កងវិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពង់​ស្ថាបនា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំ​គុ​ត្ត​សត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×