Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កោះហៅ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​

spot_img

​ភ្នំពេញ​: ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក​ហ្វា សាលី ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ អំពី​ដំណើររឿង “​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទួល​ងោក ឃុំ​កំពង់​ល្លួង ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្ន​នាំ​២០២០​។ នេះ​បើ​យោងតាម​ដីកាកោះ​ដែល​ចេញ​ដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។ ដីកា​នេះ​ត្រូវបាន​សមត្ថកិច្ច ទើបតែ​យកទៅ​ប្រគល់​ឲ្យ​លោក​ហ្វា សាលី នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១​។​

​បន្ទាប់ពី​ទទួលបាន​ដីកាកោះ លោក​ហ្វា សាលី បាន​សរសេរ​សារ​នៅក្នុង​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣០ ខែមករា នេះ​ថា “​កាដូ​ឆ្នាំ​ថ្មី របស់​ថៅកែ​រោងចក្រ​កាបូប ខាយ ណេង ដែល​បាន​ប្តឹង​ខ្ញុំ​ផ្តល់​តែម្តង​មក​តុលាការ ដោយសារតែ​ការ​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ទាំងនេះ ។ សូមជួយ​ពិនិត្យមើល​ផង ថា​តើ​ខ្លឹមសារ​ទាំងនេះ​ជាការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែរ​ទេ​? ដូចនេះ​យើងខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់ សាលាដំបូង​ខេត្តកំពង់ឆ្នាំង​មេត្តា​ពិនិត្យ​នឹង​ផ្តល់​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដល់​យើងខ្ញុំ និង​ស្ថាប័ន​យើងខ្ញុំ​ផង​។ ថៅកែ​ខូច​សូមកុំ​កាន់ជើង​ឲ្យ​សោះ​”​។​

​លោក​ហ្វា សាលី បាន​បញ្ជាក់ថា លោក​នឹង​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ តាម​ការកោះហៅ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×