Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ ចុះបង្ក្រាប​ករណី​ដាំ​ដុះ​ដោយ​ខុសច្បាប់ នូវ​រុក្ខជាតិ​ញៀន ក​ញ្ជា​រ​ជាង​៦​ពាន់​ដើម នៅ​ចំណុច​ក្នុងព្រៃ​គំនម​

spot_img

​ភ្នំក្រវាញ ៖ នៅ​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧ និង ១៥ នាទី​ព្រឹក លោក អធិការ តាន់​គា​រិ​ទ្ធ បាន​ដឹកនាំ​កងកម្លាំង​អធិការនគរបាល​ស្រុក​ភ្នំក្រវាញ ចំនួន​១៣​នាក់ សហការ​ជាមួយ​កម្លាំង PM ចំនួន ០២ នាក់ និង​ប្រជា​ការពារ ០៣ នាក់ បាន​ចុះបង្ក្រាប​ករណី ដាំ​ដុះ​រុក្ខជាតិ​ញៀន ប្រភេទ​កញ្ឆារ នៅ ចំណុច ក្នុងព្រៃ​គំនម ស្ថិត ក្នុង ភូមិ វាលវង់ ឃុំ រកា​ត ស្រុក​ភ្នំក្រវាញ បាន​ដាំ​ដុះ​ប្រភេទ​កញ្ឆារ​ចំនួន ០២ កន្លែង ០១ ទីតាំង លើ​ផ្ទៃដី​សរុប​ចំនួន ១៤៦០ ម៉ែត្រ​ការេ​. ដំណាំ​កញ្ឆារ​សរុប ៦១៨៩ ដើម​។​

១) កន្លែង​ទី ០១ មាន​ទំហំ​ផ្ទៃដី ៧៦០ ម៉ែត្រ​ការ៉េ ​ទទឹង ១៩ ម៉ែត្រ គុណ​បណ្តោយ ៤០ ម៉ែត្រ បាន​ដាំ​ដុះ​រុក្ខជាតិ​ញៀន​កញ្ឆារ​ចំនួន ៣៦៥៥​ដើម មាន​អាយុ​ប្រហែល ១៥ ថ្ងៃ ប្រភេទ​កូន​។ មាន ១៧ ជួរ (​ក្នុង​០១​ជួរ​មាន​២១៥ ដើម​)​។​

២)​ទីតាំង​ទី ០២ មាន​ទំហំ​ផ្ទៃដី ៧០០ ម៉ែត្រ​ការ៉េ​ទទឹង ២០ ម៉ែត្រ គុណ​បណ្តោយ ៣៥ ម៉ែត្រ បាន​ដាំ​ដុះ​រុក្ខជាតិ​ញៀន​កញ្ឆារ​ចំនួន ២៥៣៤​ដើម មាន​អាយុ​ប្រហែល​០១​ខែ​កន្លះ​ទៅ​០២​ខែ ប្រភេទ​ធំ មាន​១៤ ជួរ (​ក្នុង​០១​ជួរ ១៨១ ដើម​)​។​

​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ប្រមូល​ចាប់យក វត្ថុតាង ប្រភេទ​ដើម​រុក្ខជាតិ​ញៀន កញ្ឆារ ស្រស់ ចំនួន ៦១៨៩ ដើម​
​បាន​ដុត​បំផ្លាញចោល​នៅ​និង​កន្លែង​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×