Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ​ស​ង្គ្រា​ន្ត​ចូលមក​នៅ​ថ្ងៃ​១៤ ខែមេសា វេលា​ម៉ោង​០៤និង០០​នាទី​ព្រឹក​ទៀបភ្លឺ​

spot_img

​ភ្នំពេញ​៖ គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ស​ង្គ្រា​ន្ត​ចូលមក​នៅក្នុង​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​១៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤និង០០​នាទី​ព្រឹក​ទៀបភ្លឺ (​រំលងអធ្រាត្រ​នៃ​យប់​ថ្ងៃ​១៣) ។​

​នោះ​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ទៅ​ស្ថិត​នៅឯ​មេសរាសី ដើរ​តាម​គោ​វិថី គឺ​ផ្លូវកណ្ដាល ទើប​មាន​ទេពធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា ព្រះនាម ម​ណ្ឌា​ទេវី គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ អន សៀតផ្ការ ចម្ប៉ា អាភរណៈ កែវ​ពិទូរ្យ​(​ពេជ្រ​ភ្នែកឆ្មា​) ភក្សាហារ សប្បិ ព្រះហស្ត​ស្ដាំ​ទ្រង់ ម្ជុល ព្រះហស្ដ​ឆ្វេង​ទ្រង់ ឈើច្រត់ គង់​លើ​ខ្នង គ​ទ្រ​ភ (​សត្វ​លា​) ជា​ពាហនៈ ។​

​នាំ​អស់​ពួក​ទេពនិករ បវរកញ្ញា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅកាន់ គុហា​កែវ​ឈ្មោះ​ធម្ម​មាលី​នាទី​ភ្នំ កែ​លាស ខេត្ត​ហេមពាន្ត ដែល​ប្រតិស្ឋាន​ទុក​ព្រះ​សិរសា​កបិល​មហាព្រហ្ម តម្កល់​លើ​ពានមាស នាំ​ចេញមក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​រាជ ជុំ​ចក្រ​វា​ឡ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ជា​គម្រប់ ៦០​នាទី ហើយ​ដង្ហែ​ចូលទៅ​តម្កល់ទុក​ដូចដើម​វិញ ទើប​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក​អនោតត្ត មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់ត្រជំ ក្សេមក្សាន្ត​ព្រះ​ហឫទ័យ ទើប​នាំគ្នា​ចូលទៅ​សមាទានសីល ដោយ​ព្រះទ័យ​សោមនស្ស​រីករាយ​គ្រប់ៗ​អង្គ ក្នុង​ភគវតី​សភា ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​ថ្វាយ ហើយ​បន្ទោបង់​នូវ​អពមង្គល​ឱ្យ​ជ្រះស្រឡះ ចម្រើន​នូវ​សុភមង្គល​សិរី​សួស្ដី ជន្មាយុ​យឺនយូរ​តរៀង​ទៅ ។​
​ថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​១៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៤និង០០​នាទី​ព្រឹក​(​រំលងអធ្រាត្រ​នែ​យប់​ថ្ងៃទី​១៣) ជា​ថ្ងៃ​ចូលឆ្នាំថ្មី ។

​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​១៥ ខែមេសា ឆ្នាំ​២០២១ ជា​ថ្ងៃ​វ័ន​បត ។

​ថ្ងៃ​សុក្រ ៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​១៦ ខែមេសា ឆ្នាំ​២០២១ ជា​ថ្ងៃ​ឡើងស័ក ។

​គម្រប់​ជា​សង្ក្រាន្ត ៣​ថ្ងៃ ស្រេច​បរិបូណ៌ ចូល​ជាស​កល​ឆ្នាំឆ្លូវ ត្រី​ស័ក តរៀង​ទៅ ។

​ក្នុងឱកាស​ស​ង្គ្រា​ន្ត​ទាំង​៣​ថ្ងៃនេះ សូម​អស់​ជនានុជន​ប្រុស​ស្រី​ទាំងឡាយ រៀបចំ​គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី ផ្លែឈើ​ជាដើម ជូន​មាតាបិតា អាណាព្យាបាល ជា​បុព្វការី ព្រមទាំង​ទទួល​ស្វាគមន៍ ទេវតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​នូវ​ចិត្តអាក្រក់ ជា​ចិត្ត​ប្រកបដោយ​អភិជ្ឈា ព្យាបាទ​មិច្ឆាទិដ្ឋិ​ឱ្យ​ជ្រះស្រឡះ ចម្រើន​ឡើងវិញ​នូវ​ចិត្ត​ប្រកបដោយ​បញ្ញា និង​ព្រហ្ម​វិហារធម៌ គឺ​មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យ​សុន្ទរ៍ទាន រក្សាសីល​តាម​ប្រពៃណី​ឱ្យបាន​ជាប់​ជានិច្ច នោះ​ទេព្តា​នឹង ឱ្យ​ពរ​សព្ទសាធុការ​លោកអ្នក​នឹងមាន​សិរី​សួស្ដី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ ប្រក​ការងារ​បាន​ត្រជាក់ត្រជំ អាយុ​យឺនយូរ​តរៀង​ទៅ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×