Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​និង​ម៉ូតូ​នៅក្នុង​ស្រុក​រលាប្អៀរ​

spot_img

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​ធុន​ធំ​បុក​និង​ម៉ូតូ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ក្រោយពេល​បុក​រួច​បាន​ចុះ​រត់គេចខ្លួន​បន្សល់ទុក​រថយន្ត​នៅ​
​កន្លែងកើតហេតុ ។ ដោយឡែក​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ ត្រូវបាន​បងប្អូន​សាច់ញ្ញាតិ​នាំយកទៅ​លំនៅឋាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ។​

​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១២:៣០ នាទី លើផ្លូវ​ជាតិ​លេខ​ប្រាំ​ចន្លោះ​គីឡូម៉ែត្រ ១០៣-១០៤ ស្ថិតនៅ​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ម៉ូតូ​០១ គ្រឿង​ម៉ាក HONDA SCOOPY ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BL-6203 បើកបរ​ដោយ​ឈ្មោះ ណឹ​ប សុភ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បើកបរ​ចេញពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ។

​លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ឡើង​វ៉ា​ឬ​ជែង​រថយន្ត ០១​គ្រឿង​មិន​ស្គាល់​ម៉ាក​និង​ស្លាក​លេខ ក៏បាន​ទៅបុក​ជាមួយ​រថយន្ត​០១ គ្រឿង​ម៉ាក​SCANIA ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-1207 មិន​ស្គាល់​អត្តសញ្ញាណ អ្នកបើកបរ (​រត់គេចខ្លួន​បាត់​) ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់ ០១​នាក់ ប្រុស (​អ្នកបើកបរ​ម៉ូតូ​) នៅ​ហ្នឹង​កន្លែងកើតហេតុ ។​

​ខូចខាត​ម៉ូតូ​០១​គ្រឿង ធ្ងន់ រថយន្ត ០១​គ្រឿង ស្រាល ត្រូវបាន​ចាប់​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×