Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​កែច្នៃ​ឈើ​ប្រមាណ​១០ កន្លែង នៅ​តំបន់​បាត​អាង​សេ​សាន​ក្រោម ២ មិនមាន​ការចុះ​បង្ក្រាប​

spot_img

​ស្ទឹងត្រែង ៖ ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ឲ្យ​ដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​ប្រមាណ​ជា ១០ កន្លែង នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ប៉ុន្តែ​មិនមាន​ការចុះ​បង្ក្រាប​ទេ គឺ​មានតែ​អ្នក​ទៅ​ប្រមូល​លុយ​។​

ប្រភព​បានឱ្យដឹង​ទៀតថា សិប្បកម្ម​ទាំងនោះ បាន​កែច្នៃ​ឈើ​ពាក់កណ្តាល​សម្រេច ហើយ​បាន​ដឹក​តាម​រថយន្ត​ប្រភេទ​សាំ​យ៉ុង ចេញពី​ក្នុង​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ មក​ទម្លាក់​នៅតាម​ព្រៃ​ចម្ការ​ស្វាយចន្ទី បន្ត​ដឹកចេញទៅ​ក្រៅ​ខេត្ត​។ ឈើ​ដែល​អាច​ចេញពី​តំបន់​បាត​អាង​បាន គឺ​ត្រូវ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​កងរាជអាវុធហត្ថ​នៅ​តំបន់​នោះ​។

ករណី​ដឹកជញ្ជូន​លួចលាក់​បែបនេះ ទំនងជា​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នកការពារ​លាក់បាំង និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​អាច​ដឹកចេញទៅ​ក្រៅ​ខេត្ត​បាន​។ បើសិនជា​គ្មាន​ការអនុញ្ញាតឱ្យ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទេនោះ ឈើ​ទាំង​រថយន្ត​ក៏​មិនអាច​ដឹក​ចេញរួច​ដែរ​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

spot_img
×