Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ដួង តារា ៖ លោក គង់ សារុន បានទទួល​យុត្តិធម៌​ក្រោយពេល​មាន​វិវាទ​ដីធ្លី​អស់​រយៈពេល​២៦​ឆ្នាំ ដោយ​យោងទៅលើ​ភស្តុតាង​ទីតាំង​ដី នៃ​ភាគី​វិវាទ​ទាំង​២ នៅ​ទីតាំង​ផ្សេងគ្នា​

spot_img

​សៀមរាប ​៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​ជា​រដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ៣១ ខែមករា​ឆ្នាំ ២០២១ នេះ​បាន​សរសេរ​សារ​លើ facebook ថា សូម​ចូលរួម​ត្រេកអរ​ជាមួយ លោក គង់ សារុន ដែល​បានទទួល​យុត្តិធម៌​ក្រោយពេល​មាន​វិវាទ​ដីធ្លី​អស់​រយៈពេល​២៦​ឆ្នាំ​មកនេះ​។​

​លោក​ដួងតារា បាន​ឲ្យ​ដឹងថា តាម​ការបញ្ជាក់​ពី លោក គង់ សារុន អំពី​លទ្ធផល​នៃ​ការកាត់ក្តី​ករណី​វិវាទ​ដីធ្លី​ទំហំ (១០​ម​x២០​ម​) ដែល​រាំ​រ៉ៃ​អស់​រយៈពេល​២៦​ឆ្នាំ​កន្លងមកនេះ គឺ​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍​បានសម្រេច​ឲ្យ​គាត់​ឈ្នះក្តី ដោយ​យោងទៅលើ​ភស្តុតាង​ទីតាំង​ដី​នៃ​ភាគី​វិវាទ​ទាំង​២​នៅ​ទីតាំង​ផ្សេងគ្នា​។ ករណីនេះ​បើ​ភាគី​ណាមួយ​ប្តឹង​សាទុក្ខ​ពី​ការសម្រេច​នេះ នោះ​តុលាការ​កំពូល​ជា​អ្នកសម្រេច​ចុងក្រោយ​ម្តងទៀត​។

​កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ គង់ សារុន (​ប្រុស​) ជា​អតីត​កងទ័ព​ភូមិភាគ​៤ បានដាក់​ពាក្យ​គោរព​ស្នើសុំ​អន្តរាគមន៍​មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយសារ​មាន​ភាគី​ម្ខាង​ទៀត​ឈ្មោះ (​ស៊ិន យឿ​ម​) តំណាង​ដោយ​ឈ្មោះ នង ច​ន្នី បាន​ប្ដឹង​ទាមទារ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់ គង់ សារុន ដែល​គាត់​មាន​ប្លង់រឹង​កាន់កាប់​និង​កំពុង​រស់នៅ​មកទល់​សព្វថ្ងៃ ទៅ​តុលាការ​គ្រាប់​ជាន់ថ្នាក់ ធ្វើ​ឲ្យ​គាត់​ចាញ់ក្ដី​ទាំង​អយុត្តិធម៌ ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតដល់​ឆ្នាំ​២០២១ ។ ទោះបី​មានការ​ប្តឹងផ្តល់​បែបនេះ​ក៏ដោយ​ក៏ លោក គង់ សារុន នៅតែ​បន្ត​រស់នៅ​កាន់កាប់​លើដី​នេះ​រហូតមកទល់​សព្វថ្ងៃ ព្រោះ​គាត់​អះអាងថា​ជា​ដី​របស់គាត់​ពិតប្រាកដ​ដែលមាន​កម្មសិទ្ធិ​ប្លង់​រឹង​កាន់កាប់​ទៀតផង​។ ដោយមាន​ការភ័យខ្លាច​បើ​រឿងក្តី​នេះ​បែរជា​ចាញ់​ភាគី​ម្ខាង​ទៀត​ទាំងស្រុង​មែន​នោះ គឺ​គាត់​មិនដឹង​ជា​ត្រូវ​នាំ​ប្រពន្ធ​និង​កូន​ទាំង​៧ ទៅណា​ទីណា​ឡើយ​។ នៅ​ថ្ងៃទី ២៩ ធ្នូ ២០២០ ខ្ញុំ​បាន​អញ្ជើញ​គាត់​មកជួប​ពិភាក្សា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​តាម​ការបំភ្លឺ​របស់ លោក គង់ សារុន បញ្ជាក់ថា កាលពី​ឆ្នាំ​១៩៩២ គាត់​បានរស់នៅ​កាន់កាប់ អាស្រ័យ​ផល​លើ​ទីតាំង​ដី​កម្មសិទ្ធិ​ទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ​) ដែលមាន​ប្រពន្ធ និង​កូន ៧​នាក់​កើត​នៅលើ​ទីតាំង​ដី​ដែល​ស្ថិតនៅ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​មាន​ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ចុះ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​១៩៩៤, មាន​បង្កាន់ដៃ​ទទួល​ពាក្យ​លេខ ១០៤៣ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៤) ។

​ក្រោយមក​មន្ទីរ​សុរិយ​ដី​ខេត្តសៀមរាប បាន​ចុះ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជា​ប្រព័ន្ធ និង​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ (17100208-0479) ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ ផ្តល់ជូន​លោក គង់ សារុន ត្រឹមត្រូវ​តាមច្បាប់​។

​កន្លងមក ឈ្មោះ គង់ សារុន បាន​ចាញ់ក្តី​នៅ​សាលាដំបូង និង​សាលាឧទ្ធរណ៍ (១៦ មីនា ២០១៧) រួចហើ់យ​។ ហើយ​នៅ​ចុងក្រោយ​គឺ​តុលាការ​កំពូល​ត្រូវការ​ឲ្យ​ពិនិត្យ​លើ​ភស្តុតាង​បញ្ជាក់​អំពី​ទីតាំង​វិវាទ​។​

​នៅ​ថ្ងៃទី ១៤ កុម្ភៈ ២០១៨ មន្ទីរ​សុរិយោដី​ខេត្តសៀមរាប បានចេញ​លិខិត​លេខ (១៥៥ ដន​សស​.​សរ​) ដោយ​បញ្ជាក់ថា តាម​ផែនទី​បង្ហាញ​ទីតាំង​ដី​ស្នើសុំ​លេខ (AII 0066) មាន​ទំហំ (២៦៥៥ ម៉ែត្រការ៉េ​) របស់ នង ច​ន្នី និង​ទីតាំង​នៃ​ក្បាលដី​លេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ​) របស់ ឈ្មោះ គង់ សារុន គឺ​ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា​។​

​លោក គង់ សារុន បាន​ដាក់ជូន​លិខិតបញ្ជាក់​ពី​មន្ទីរ​ដែនដី លេខ ១៥៥ ដន​សសសរ ចុះ​ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០១៨ ទៅ​តុលាការ​។ តុលាការ​កំពូល​ក៏បាន​ឲ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ករណីនេះ​ឡើងវិញ​។ នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ សាលាឧទ្ធរណ៍​ក៏បាន​ប្រកាស​សាលដីការ​ដោយ​សម្រេច​ឲ្យ​ភាគី លោក គង់ សារុន ឈ្នះក្តី​ដោយ​ច្រានចោល​ការទាមទារ​រប​ស់​ដើមចោទ​។

​លោក គង់ សារុន និង​ភរិយា ព្រមទាំង​កូនៗ​ទាំង​៧​នាក់ បាន​គោរព​អរគុណ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​បាន​ជួយផ្តល់​យុត្តិធម៌​ដែល​គាត់​បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​២៦​ឆ្នាំ​កន្លងមកនេះ​។

​លោក​ដួងតារា​ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ដែល​បានផ្តល់​ឱកាស​អោយ​ខ្ញុំបាទ​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​ទទួលបាន​ជោគជ័យ​។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ផ្តល់នូវ​ភស្តុតាង​និង​ការបញ្ជាក់​ផ្សេងៗ​ចំពោះ​ករណី​ប្រជាពលរដ្ឋ​នេះ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ចប់​វិវាទ​ដែល​មា​រយៈពេល​២៦​ឆ្នាំ​មកនេះ​បាន​ជោគជ័យ​ជូន​ប្រជាពលរដ្ឋ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×