Wednesday, January 26, 2022

ប្រទះឃើញ​សព​បុរស​ភេទ​ទី​៣ ដែល​លោតទឹក​សម្លាប់ខ្លួន លើ​ស្ពាន​ជ្រោយចង្វា​កាលពី​យប់​ទី​២៩​មករា​

ភ្នំពេញ ៖ ប្រទះឃើញ​សាកសព​បុរស​ភេទ​ទី​៣ ដែល​លោត​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា បាន​អណ្តែត​មកដល់​ច្រាំងទន្លេ​ហើយ ។​

ហេតុការណ៍​ប្រទះឃើញ​សព​នេះ តាំងពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​មាត់ទន្លេ ខាង​ត្បួ​ង​ពី​ស្ពាន​ជ្រោយចង្វា​ប្រហែល ៣០០ ម៉ែត្រ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ជនរងគ្រោះ ឈ្មោះ សុ​ី​ម ទិ អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​បន្ទប់​ជួល ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​សព​របស់​ជនរ​ង​គ្រោះ​មាន​ស្រុកកំណើត ភូមិ​ព្រៃ​ដើម​ថ្នឹង ឃុំ​ដើម​ថ្នឹង ស្រុក​សុ​ី​ធរ​កណ្តាល ខេត្តព្រៃវែង​។​

គួរ​រំលឹក​ផងដែរ​ថា នៅវេលា​ម៉ោង ៩ យប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​នៅលើ​ស្ពាន​បានឃើញ​ស្ដ្រី​ម្នាក់ លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​បានសម្រេច ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ បន្សល់ទុក​តែ​ស្បែកជើង​ពណ៌​ខ្មៅ​មួយគូ នៅ​ជិត​បង្កាន់ដៃស្ពាន​និង​ស្នាម​ដៃជើង​នៅជាប់​លើ​បង្កាន់ដៃស្ពាន​តែប៉ុណ្ណោះ​។​

រហូត​នៅវេលា​ម៉ោង​១​រសៀល ថ្ងៃ ទី​៣១ ខែមករា ឆ្នាំ​២០២១ ក៏​ប្រទះឃើញ​សព ជនរងគ្រោះ បាន​អណ្តែត​មកដល់​ច្រាំងទន្លេ​ខាង​ត្បួ​ង​ពី​ស្ពាន​ជ្រោយចង្វា កន្លែង​ដែល​លោត​ប្រហែល ៣០០ ម៉ែត្រ ដោយ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រួម​កម្លាំង​សមត្ថកិច្ច​សាជាថ្មី​ម្តងទៀត​។​

តាម​ប្រភពព័ត៌មាន​ពី​មិត្ត​របស់​សព​ជនរងគ្រោះ បានឱ្យដឹងថា រយៈពេល​កន្លងមក ជនរងគ្រោះ បម្រុង​មក​លោតទឹក​លើ​ស្ពាន​នេះ ជាច្រើនលើក​មកហើយ តែ​មិនបាន​សម្រេច តែ​រហូតមកដល់​យប់​ថ្ងៃទី​២៩ នេះ​គាត់​លោត​ជា​លើកចុងក្រោយ​រហូត​បាន​សម្រេច​តែម្តង ដោយ​មូលហេតុ ពិបាកចិត្ត​រឿង​ផ្ទាល់ខ្លួន និង គ្រួសារ​។​

ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ និង​ចុះ​ស្រង់​សព​ឡើងមក​ខាងលើ រួច​សរសេរ​លិខិត​ប្រគល់​សព​ជនរងគ្រោះ​ឱ្យ​គ្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ ដោយ ៖ ពន្លឺ ហេង​វុត្ថា​